តើកុមារបៅទឹកដោះគោ អាចប្រឈមកង្វះអាហារូបត្ថម្ភឬទេ?
- ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី ព្រឹក

តើកុមារបៅទឹកដោះគោ អាចប្រឈម កង្វះអាហារូបត្ថម្ភឬទេ
ដោយៈជៃ ភានិត& អ៊ុត រស្មី
ភ្នំពេញ៖ បញ្ហាកង្វះអាហារូបត្ថម្ភ ទៅលើកុមារ និងស្រ្តី ក្នុងប្រទេសកម្ពុជា នៅតែមានកើតឡើង ។ លោកស្រី វ៉ិត ចំរើន ប្រធានគម្រោងការថែទាំ និងព្យាបាល កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាវមធ្យម និងធ្ងន់ធ្ងរនៃអង្គការHelen keller បានលើកឡើងថា ទឹកដោះម្ដាយមានសារៈសំខាន់ណាស់សម្រាប់សុខភាពកូន ជាពិសេសការពារកូនមិនឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
បើតាមលោកស្រី វ៉ិត ចំរើន កត្តាដែលបណ្ដាលឱ្យកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ គឺទាក់ទងនឹងរបៀបនៃការចិញ្ជឹម របបអាហារ ជាមួយគ្នានេះ កុមារដែលបំបៅដោយទឹកដោះគោ ក៏អាចនឹងប្រឈមខ្វះអាហារូបត្ថម្ភដែរ។ លោកស្រី វ៉ិត ចំរើន បានរៀបរាប់ដូច្នេះ៖ « កាលណាម្ដាយមិនបានទុកដាក់ និងឆុងទឹកដោះគោបានត្រឹមត្រូវ អាចធ្វើឱ្យកុមាររាករូស កាលណារាកអាចឱ្យកុមារខ្វះអាហារូបត្ថម្ភ និងងាយនឹងស្លាប់»។
លោកស្រី វ៉ិត ចំរើន បានបន្ថែម កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ នឹងខ្សោយប្រព័ន្ធការការគិត មិនដូចកុមារផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល ដូចជា ការគិត និងទទួលការអប់រំ មិនរហ័សដូចកុមារដទៃឡើយ ។ កុមារដែលមានបញ្ហានេះ ក៏នឹងមានរូបរាងកាយ ស្គម ស្លេកស្លាំង មិនសូវមានកម្លាំង និងសាច់ឈាមមិនស្រស់ថ្លា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: