Euro 2024៖ ជម្រើសជាតិ ហុងគ្រី
- ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១០:៣៩ នាទី ព្រឹក

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហុងគ្រី ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Marco Rossi វ័យ៥៩ឆ្នាំ។ ក្រុមរហស្សនាម Magyarok មិនធ្លាប់ឈ្នះជើងឯកប្រចាំទ្វីអឺរ៉ុប Euro សោះឡើយ។

ហុងគ្រី ដែលមាន Dominik Szoboszlai ខ្សែបម្រើក្រុម Liverpool ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួននៅពានអឺរ៉ុប៥លើក ដោយលើកដំបូងនៅឆ្នាំ ១៩៦៤។ ហុងគ្រី ទទួលបានលទ្ធផលល្អបំផុតក្នុងចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ ១៩៦៤នោះ។
សារព័ត៌មានឌីជីថលថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិ ហុងគ្រី ដែលត្រូវប៉ះម្ចាស់ផ្ទះអាល្លឺម៉ង់ ស្កុតឡែន និងស្វ៊ីស ក្នុងពួល A ដូចខាងក្រោម៖
អ្នកចាំទី៖
Denes Dibusz (Ferencvaros), Peter Gulacsi (RB Leipzig), Peter Szappanos (Paks)
ខ្សែការពារ៖
Botond Balogh (Parma), Bendeguz Bolla (Servette), Endre Botka (Ferencvaros), Marton Dardai (Hertha BSC), Attila Fiola (Fehervar), Adam Lang (Omonia Nicosia), Willi Orban (RB Leipzig), Attila Szalai (Freiburg)
ខ្សែបម្រើ៖
Mihaly Kata (MTK), Milos Kerkez (Bournemouth), Laszlo Kleinheisler (Hajduk Split), Adam Nagy (Spezia Calcio), Zsolt Nagy (Puskas Akademia), Loic Nego (Le Havre), Andras Schafer (Union Berlin), Callum Styles (Sunderland), Dominik Szoboszlai (Liverpool)
ខ្សែប្រយុទ្ធ៖
Martin Adam (Ulsan Hyundai), Kevin Csoboth (Ujpest), Daniel Gazdag (Philadelphia Union), Krisztofer Horvath (Kecskemet), Roland Sallai (Freiburg), Barnabas Varga (Ferencvaros)៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: