អ្នកជំនាញ៖ បញ្ហាកង្វះអាហារូបត្ថម្ភ អាចបណ្ដាលឱ្យកុមារស្លាប់បាន
- ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៤:០៩ នាទី រសៀល

បញ្ហាកង្វះអាហារូបត្ថម្ភ
ដោយ៖ អ៊ុត រស្មី & ជៃ ភានិត
ភ្នំពេញ៖ បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារ មានពីរគឺកម្រិតមធ្យម និងធ្ងន់ធ្ងរ។ លោកស្រី វ៉ិត ចំរើន ប្រធានគម្រោងការថែទាំ និងព្យាបាល កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាវមធ្យម និងធ្ងន់ធ្ងរនៃអង្គការHelen keller បានលើកឡើងថា កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ កម្រិតធ្ងន់ធ្ងរ នឹងធ្វើឱ្យសុខភាពចុះខ្សោយប្រឈមនឹងឆ្លងជំងឺផ្សេងៗ ដែលអាចឱ្យកុមារមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
បើតាមអ្នកជំនាញរូបនេះ កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ អាចស្លាប់បាន ប្រសិនបើ កើតជំងឺរ៉ាំរ៉ៃ ខណៈឪពុកម្តាយមិនបានព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។ លោកស្រី វ៉ិត ចំរើន បានណែនាំដូច្នេះ៖« អ្នកម្តាយគ្រប់រូបត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងចៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ ។ ប៉ុន្តែប្រសិនបើកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ អ្នកម្តាយត្រូវព្យាបាលឱ្យទាន់ពេលវេលា និងមិនឈានដល់កើតជាជំងឺរ៉ាំរ៉ៃបានឡើយ »។
លោកស្រី វ៉ិត ចំរើន បានបន្ថែមថា កុមារដែលមានកង្វះអាហារូបត្ថម្ភកម្រិតមធ្យម ឬមានរយៈពេលខ្លី គ្រូពេទ្យអាចព្យាបាលជាសះស្បើយរយៈពេល២ខែប៉ុណ្ណោះ ។ ចំណែកឯ កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ថែមទាំងឆ្លងជំងឺផ្សេងៗរ៉ាំរ៉ៃ គឺការព្យាបាល អាចចាប់ពី ៣ខែទៅ ៤ខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: