រពិសដៃ ផ្ទៃឆ្អែត! អ្នកស្រី តែន សុឃី ដាំបន្លែចម្រុះបានទាំងបរិភោគ និងលក់
- ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០៩ នាទី ល្ងាច

ដោយ៖ អ៊ុត រស្មី & តុប វណ្ណារ៉ា
កំពង់ធំ៖ អ្នកស្រី តែន សុឃី ជាកសិករដាំបន្លែចម្រុះ ដែលទទួលបានគ្រាប់ពូជ និងបច្ចេកទេសដាំដុះពីអង្គការ Helen Keller ក្រោមគម្រោង«លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ»។ ទំនេរពីការងារផ្ទះ ស្រ្តីវ័យ៥៤ឆ្នាំរូបនេះ បានឆ្លៀតដាំបន្លែវិលជុំនៅផ្ទះទុកសម្រាប់បរិភោគ និងលក់ផង។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
ក្នុងមួយថ្ងៃអ្នកស្រី សុឃី អាចរកចំណូលបាន២-៣ម៉ឺនរៀលពីការដាំបន្លែចម្រុះដែលឆាប់ទទួលបានផល។ «ដាំមូយមុខៗ ពិបាកលក់។ ពេលយើងដាំច្រើនមុខដូច្នេះ គេទិញមួយមុខបន្តិចៗ ដាច់បានច្រើន និងងាយស្រួលលក់»។ នេះជាការលើកឡើងរបស់អ្នកស្រី សុឃី៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ