គម្រោងផ្លូវឯកទិសថ្មី ដើម្បីបន្ថយការស្ទះនៅបរិវេណរង្វង់មូលកួចកាណុង
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ២:៣៩ នាទី រសៀល

ដោយ៖ សយ រតណ្ណៈវិសាល
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧(វិថី ប្រទេសបារាំង) ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០(ស្តុបព្រះកេតុមាលា) ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសមស្របតាមបទដ្ឋានបច្ចេកទេស។ ស្លាកសញ្ញាចរាចរណ៍ ហាមបត់ និងហាមទៅមុខ ជាច្រើនត្រូវបានដាក់តាមបណ្តោយផ្លូវលេខ៤៧។ គម្រោងនេះត្រូវបានដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ តទៅ។
សូមអញ្ជើញទស្សនារូបភាពខាងក្រោមដូចតទៅ៖












© រក្សាសិទ្ធិដោយ thmeythmey.com
Tag: