ផ្លូវជាតិលេខ៧១C ភ្ជាប់ស្រុកចំការលើទៅទីរួមខេត្តត្បូងឃ្មុំ តម្លៃប្រមាណ១៣០លានដុល្លារសង់ជិតរួចហើយ
- ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:៥៩ នាទី ល្ងាច

រូបភាព៖ ទំព័រហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ៖ ជ ដារី
គម្រោងសាងសង់ផ្លូវជាតិ៧១C ប្រវែង១១៤,៦២គីឡូម៉ែត្រ សម្រេចបានចំនួន៩៧,៦២ភារយហើយ គិតគិតត្រឹមបំណាច់ខែឧសភាឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងសាងសង់ផ្លូវជាតិ៧១C ប្រវែង១១៤,៦២គីឡូម៉ែត្រ សម្រេចបានចំនួន៩៧,៦២ភារយហើយ គិតគិតត្រឹមបំណាច់ខែឧសភាឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវជាតិ៧១C ជាផ្លូវតភ្ជាប់ខេត្តកំពង់ចាម ចាប់ពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសផ្លូវថ្នល់ កំពុងតែបញ្ចប់កិច្ចការដែលនៅសេសសល់ ដូចជាការបំពាក់ផ្លាកសញ្ញាចរាចរណ៍, ការដាំបង្គោលគីឡូម៉ែត្រការគូសគំនូសចរាចរណ៍លើដងផ្លូវ និងការធ្វើរបងបង្ខាំងសងខាង នៅតាមដងផ្លូវជាដើម។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១C ចាប់ផ្តើមសាងសង់ នាខែមេសា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ២០២៤នេះ។ ផ្លូវជាតិនេះ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ជាង ១២៩ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕

រូបភាព៖ ទំព័រហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: