តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) ដែលបានធ្វើរឿងមួយនេះ?
- ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១០:០៩ នាទី ព្រឹក

កាលពីថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នកបើកបរកង់បី និងរថយន្ត បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ នៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ ហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះ ប្រមូលផ្ដុំគ្នាយ៉ាងកុះករ នៅខាងមុខក្រុមហ៊ុន PassApp បែបនេះ?
តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់មួយ របស់ក្រុមហ៊ុន PassApp នោះគឺយុទ្ធនាការចែកស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណងដាស់តឿនអ្នកបើកបរទាំងឡាយ នៅលើដងផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរ។ ទន្ទឹមនឹងនេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ «បើស្រវឹង សូមកុំបើកបរ» ត្រូវបានក្រុមហ៊ុន PassApp យកមកផ្សព្វផ្សាយ ក្នុងគោលបំណងអប់រំ និងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។
សម្រាប់អ្នកធ្វើដំណើរត្រលប់ទៅផ្ទះវិញ បន្ទាប់ពីចូលរួមកម្មវិធីផ្សេងៗមិនថាថ្ងៃ ឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដូចជា PassApp ផ្តល់នូវជម្រើសធ្វើដំណើរដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្ម ហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយរួមចំណែកកាត់បន្ថយចំនួនអ្នកបើកបរក្នុងស្ថានភាពស្រវឹងលើដងផ្លូវនៅកម្ពុជា។

តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គលម្នាក់ៗ អាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ កុំភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ហើយយល់ល្អហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់ផ្ទះដោយសុវត្ថិភាព ជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា និងជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕







(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com