មរតកមនុស្សរស់! ព្រឹទ្ធាចារ្យ ប៊ិន វិន អាចារ្យជំនាញពិធីចូលម្លប់ ទទួលមរណភាពក្នុងអាយុ៨៨ឆ្នាំ
  • ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ៣:២៤ នាទី រសៀល
មរតកមនុស្សរស់! ព្រឹទ្ធាចារ្យ ប៊ិន វិន អាចារ្យជំនាញពិធីចូលម្លប់ ទទួលមរណភាពក្នុងអាយុ៨៨ឆ្នាំ
ព្រឹទ្ធាចារ្យបោរោណាចារ្យ ប៊ិន វិន ទទួលមរណភាពក្នុងអាយុ​៨៨​ឆ្នាំ

ព្រឹទ្ធាចារ្យ ប៊ិន វិន មរតកមនុស្សរស់ដែលមានគោរមងារ «បោរាណាចារ្យ» បានទទួលមរណភាពក្នុងអាយុ៨៨ឆ្នាំ ដោយជរាពាធ កាលពីម៉ោង២ និង២៧នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមិថុនា។
TTN-Free-Banner-In-Article-PC


«ជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារ និងជាការបាត់បង់នូវមរតកមនុស្សរស់ដ៏ឆ្នើមមួយរូប ដែលបានល្អបង់ពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យ វប្បធម៌ ក្បួនតម្រា និងទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរពីបុរាណ»។ លោកស្រី ភឿង សកុណា បានលើកឡើងបែបនេះ ក្នុងលិខិតរំលែកមរណទុក្ខជូនចំពោះលោកយាយ កើត កេន ភរិយាព្រឹទ្ធាចារ្យ ប៊ិន វិន។

អត្ថបទទាក់ទង

ចាប់កំណើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៣៦ នៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន មានជំនាញ ភ្លេងអារក្ស យីកេ ល្ខោន អាយ៉ៃ អាចារ្យកិច្ចពិធីចូលម្លប់និងចេញម្លប់ អាចារ្យពេលាការ អាចារ្យមង្គលការ និងចៅមហា។

ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន ស្ថិតក្នុងចំណោមមរតកមនុស្សរស់សរុប២៦អង្គ/នាក់ ដែលត្រូវបានជ្រើសរើសដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងត្រាស់បង្គាប់ផ្តល់គោរមងារថ្នាក់ជាតិពីព្រះករុណា ព្រះមហាក្សត្រ។

ព្រឹទ្ធាចារ្យជំនាញខាងក្បួនតម្រា ទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍រូបនេះ ស្ថិតក្នុងចំណោមមរកតមនុស្សរស់ចំនួន៩នាក់ ដែលត្រូវបានជ្រើសរើសជាលើកទី២ ខណៈលើកទី១កន្លងមក មានចំនួន១៧នាក់រួចទៅហើយ៕



អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម