កីឡាការិនីយូដូ កែវ វ៉ាន់ឌឿន ដណ្ដើមបានមេដាយប្រាក់ ពីព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១
- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៣:០៤ នាទី រសៀល

កីឡាការិនី កែវ វ៉ាន់ឌឿន នៅខាងស្ដាំដៃ នៃកីឡាការិនីម្ចាស់ផ្ទះ ដែលបានលេខ១ រូបពីអគ្គនាយកដ្ឋានកីឡា
កញ្ញា កែវ វ៉ាន់ឌឿន កីឡាការិនីយូដូកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ពីព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st Asean University Games) លើវិញ្ញាសា ៤៨គីឡូក្រាម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។ នេះ គឺជាមេដាយដំបូងគេ ដែលកម្ពុជារកបានក្នុងព្រឹត្តិការណ៍ 21st AUG នេះ។

នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាយូដូក្នុងព្រឹត្តិការណ៍ 21st AUG 2024 លើប្រភេទទម្ងន់ ៤៨គីឡូក្រាម កីឡាការិនី កែវ វ៉ាន់ឌឿន បានចាញ់កីឡាការិនីម្ចាស់ផ្ទះ Meli Marta Rosita។
នេះ គឺជាមេដាយដំបូងគេ ដែលកម្ពុជា ឈ្នះក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១។
នេះ គឺជាមេដាយដំបូងគេ ដែលកម្ពុជា ឈ្នះក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១។

កីឡាការិនី កែវ វ៉ាន់ឌឿន រូបពីអគ្គនាយកដ្ឋានកីឡា
ក្នុងព្រឹត្តិការណ៍ មានប្រទេសចូលរួម១១ ក្នុងនោះមាន ឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ, ព្រុយណេ, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ទីម័រខាងកើត និងវៀតណាម។
ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ ឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ បានដាក់២១ប្រភេទកីឡា។ ដោយឡែក កម្ពុជា បានបញ្ជូនប្រតិភូកីឡាថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី គ្រូបង្វឹក សរុប ៤៥នាក់។ កម្ពុជា ប្រកួតលើ ៦ប្រភេទកីឡា មានដូចជា៖ កីឡាប៉េតង់, តេក្វាន់ដូ WT, ការ៉ាតេ, អត្ដពលកម្ម, ហែលទឹក និងយូដូ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: