ធនាគារ HH BANK ក្រើនរំលឹកពលរដ្ឋខ្មែរ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកលើបណ្តាញហ្វេសប៊ុកតាមរយៈការផ្តល់កម្ចីក្លែងក្លាយ
  • ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១០:២៩ នាទី ព្រឹក
ធនាគារ HH BANK ក្រើនរំលឹកពលរដ្ឋខ្មែរ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកលើបណ្តាញហ្វេសប៊ុកតាមរយៈការផ្តល់កម្ចីក្លែងក្លាយ

ភ្នំពេញ៖ ធនាគារ HH BANK បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របន្លំមួយដែលបានប្រើឈ្មោះ HH Bank Cambodia បោកបញ្ឆោត បានបន្លំជាគ្រឹះស្ថានធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក បានផ្សព្វផ្សាយលើបណ្តាញសង្គម អូសទាញប្រជាពលរដ្ឋឱ្យប្រើសេវាកម្ចីអនឡាញតាមរយៈទំព័រហ្វេសប៊ុក ។



លោក ឈន់ សកល នាយក នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃធនាគារ HH BANK បានឱ្យដឹងថា៖ «ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះ HH Bank Cambodia និងក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិក ដើម្បីទាក់ទងទៅជនរងគ្រោះតាមរយៈតេឡេក្រាម (Telegram) ក្នុងការផ្តល់សេវាកម្ចីអនឡាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេច ឃ្យូអរ (KHQR) ។  ជនឆបោកបានបង្កើតគេហទំព័របន្លំដែលមានឈ្មោះថា Khmersp.com ដែលធ្វើឱ្យជនរងគ្រោះច្រឡំថាជាកម្មវិធីធនាគារលើទូរសព្ទដៃរបស់ធនាគារ HH BANK ដោយឆបោកឱ្យជនរងគ្រោះបញ្ចូលលេខទូរសព្ទ និងលេខសម្ងាត់នានា នៅពេលជនរងគ្រោះចុចលើតំណ ឬលីង នៃការផ្សព្វផ្សាយឆបោកក្នុងទំព័រហ្វេសប៊ុក។»



លោកបានបន្ថែមថា៖ «យើងទទួលបានការរាយការណ៍តាមបណ្តាញ Facebook ផ្លូវការរបស់យើង ដោយមានជនរងគ្រោះខ្លះត្រូវបានជនឆបោក បោកប្រាស់អស់រាប់ពាន់ដុល្លារ និងមានជនរងគ្រោះមួយចំនួនបានមកដល់ទីស្នាក់ការផ្ទាល់របស់ធនាគារ ហើយយើងបានសម្របសម្រួលឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ»​។​
 
ធនាគារ HH BANK បានផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានក្រើនរំលឹកដល់សាធារណៈជន ឱ្យប្រុងប្រយ័ត្នការណែនាំ កុំឱ្យផ្ទេរប្រាក់ បង់ប្រាក់សម្រាប់សេវាណាមួយ តាមរយៈការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា ដល់ជនឆបោកទាំងនោះ។



សមាគមធនាគារនៅកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤  ថ្មីៗនេះដើម្បីឱ្យសាធារណៈជនប្រុងប្រយ័ត្នខ្ពស់ និងបញ្ជាក់ច្បាស់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់និងផ្លូវការ មិនមានគោលការណ៍សុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខសម្ងាត់ធនាគារ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ ។​



គួរបញ្ជាក់ផងដែរថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ HH BANK គឺមានឈ្មោះថា HH BANK (https://www.facebook.com/hhbank.com.kh) ឬ ធនាគារ HH BANK (https://www.facebook.com/hhbank.careers) , គេហទំព័រ(វេបសាយ)គឺ hhbank.com.kh  និងលេខទូរសព្ទ​ទំនាក់ទំនងគឺមានតែមួយខ្សែតែប៉ុណ្ណោះគឺ 023 99 7777 ៕
 
(អត្ថបទពាណិជ្ជកម្ម) 






 

អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន