Messi ជួយអាហ្សង់ទីនទម្លាក់កាណាដាឡើងការពារជើងឯក Copa America
- ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០៩ នាទី ព្រឹក

ក្រុមការពារតំណែងជើងឯក អាហ្សង់ទីនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០២៤ តាមរយៈការយកឈ្នះកាណាដា ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១០ ខែកក្កដា។

Julián Álvarez និង ប្រធានក្រុម Lionel Messi សម្រេចបាន១គ្រាប់ម្នាក់ដើម្បីជួយអាហ្សង់ទីនឡើងទៅការពារជើងឯកពានរង្វាន់ទ្វីបអាម៉េរិក ឆ្នាំ២០២៤ ដែលរៀបចំនៅទឹកដីអាម៉េរិក។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lionel Scaloni អាហ្សង់ទីន បានគ្រង់តំណែងជើងឯក Copa America នៅឆ្នាំ ២០២១ និងជាលើកទី២ ក្រោយខកខាន ២៨ឆ្នាំ។ អាហ្សង់ទីន ឈ្នះជើងឯកទ្វីបអាម៉េរិកនេះលើកដំបូងនៅឆ្នាំ ១៩៩៣។
កក់កៅអីវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៤ អាហ្សង់ទីន ត្រូវរង់ចាំជំនួបរវាងកូឡុំប៊ី និងអ៊ុយរូហ្កាល ដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១១ ខែកក្កដា វេលាម៉ោង ៧ព្រឹក [ម៉ោងនៅកម្ពុជា]។ អ៊ុយរូហ្កាល ជាម្ចាស់ជើងឯក Copa America ៤លើក ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រេស៊ីល ដែលឈ្នះ៥លើក ស្របពេលកូឡុំប៊ី គ្រងជើងឯកមួយលើក៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: