អបអរសាទរ! អតិថិជនទាំង ៦០រូប ដែលមានសំណាងឈ្នះរង្វាន់ ពីការចាប់រង្វាន់លើកទី១ នៃយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ»
- ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៤:៤៩ នាទី រសៀល

ភ្នំពេញ៖ អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៦០រូប ដែលជាអ្នកឈ្នះ ពីការចាប់រង្វាន់លើកទី១ នៃយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ក្នុងនោះ មានអតិថិជនចំនួន ១០រូប ដែលមានសំណាងទទួលបានរង្វាន់ម៉ូតូ Honda Dream 2024 និងអតិថិជនចំនួន ៥០រូបទៀត ដែលទទួលបានទឹកប្រាក់ ៥០០.០០០រៀល។
គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលពុំទាន់បានឈ្នះរង្វាន់លើកទី១ នេះ សូមកុំទាន់អាក់អន់ស្រពន់ចិត្ត ដោយលោកអ្នកនៅតែអាចធ្វើប្រតិបត្តិការណាមួយដូចជា ប្រាក់កម្ចី គណនីសន្សំមានកាលកំណត់ គណនីកូនឆ្លាត សេវាធនាគារចល័ត AMK Mobile ដៃគូអាជីវកម្ម និងធ្វើប្រតិបត្តិការតាមភ្នាក់ងារ អេ អឹម ខេ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់សម្រាប់ការចាប់រង្វាន់លើកទី២ បន្តទៀត។
ចូលរួមជាមួយយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» ទាំងអស់គ្នា អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។
នេះជាតារាងឈ្មោះអតិថិជនសំណាងទាំង ៦០រូប ដែលបានឈ្នះរង្វាន់ពីការចាប់រង្វាន់លើកទី១ នៃយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ៖






***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com