កូនឈើព្រៃលិចទឹកចំនួន៣០០០ដើម ត្រូវបានដាំក្នុងផ្ទៃដីលិចទឹករិចរិលក្នុងស្រុកពួក
  • ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១០:២០ នាទី យប់
កូនឈើព្រៃលិចទឹកចំនួន៣០០០ដើម ត្រូវបានដាំក្នុងផ្ទៃដីលិចទឹករិចរិលក្នុងស្រុកពួក
ការដាំកូនឈើឡើងវិញនៅព្រៃលិចទឹករិចរិល។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ដោយ៖ អោត រត់ 
 
សៀមរាប៖ អង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្ដសៀមរាបរៀបចំកម្មវិធីដាំកូនឈើចំនួន៣០០០ដើម នៅផ្ទៃដីលិចទឹករិចរិលចំនួន២ហិកតានៅចំណុចស្រែខ្យង ឃុំសរសរស្ដម្ភ ស្រុកពួក ខេត្ដសៀមរាប។
TTN-Free-Banner-In-Article-PC
 
អភិបាលរងខេត្តសៀមរាប លោក អឹង គឹមលាង បានលើកឡើងថា ការដាំដើមឈើនេះដើម្បីស្ដារឡើងវិញ នូវតំបន់ព្រៃរិចរិល។ កូនឈើទាំងនេះ នឹងបង្កើនធនធានធម្មជាតិ និងជាជម្រកពូជមច្ឆជាតិពងកូននារដូវវស្សា ក៏ដូចជាជម្រកសត្វស្លាប។  
 
ព្រៃឈើគឺជាសរសៃឈាមក្នុងវិស័យកសិកម្ម ដែលជាអាយុជីវិតរបស់ពលរដ្ឋ និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិដែលយើងត្រូវចូលរួមថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា។ ក្នុងពិធីដាំនៅថ្ងៃទី១២ កក្កដា លោក អ៊ឹង គឹមលាង បន្តថា ក្នុងមួយឆ្នាំរដ្ឋបាលខេត្តនឹងរៀបចំដាំកូនឈើឱ្យបានចំនួន២ម៉ឺនដើមនៅតាមតំបន់ព្រៃរិចរិល។ 
 
ចំណែកលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថាការដាំដើមឈើមានប្រយោជន៍ណាស់
សម្រាប់បំផុសចលនាស្មារតីពលរដ្ឋឱ្យចេះស្រលាញ់ព្រៃឈើ ចូលរួមដាំដុះ ការពារព្រៃឈើ។ បន្ថែមពីនេះ វាក៏ជួយបង្កើនគម្របព្រៃលិចទឹកឡើងវិញ ដែលជាប្រភពសំខាន់សម្រាប់វិស័យជលផល បង្កើនចំណូលចូលសេដ្ឋកិច្ចគ្រួសារ ពិសេសជួយឱ្យបរិស្ថានមានភាពល្អប្រសើរឡើងវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other