ABA ចេញមុខងារថ្មី ដើម្បីជួយអតិថិជនជៀសវាងការផ្ទេរប្រាក់ច្រឡំគណនី ប្រកបដោយសុវត្តិភាព និងលឿនជាងមុន!
- ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១១:០០ នាទី ព្រឹក

ថ្មីៗនេះ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុត និងនាំមុខគេលើបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានបញ្ចេញមុខងារថ្មីមួយទៀត នៅក្នុងកម្មវិធីទូរសព្ទរបស់ខ្លួន (ABA Mobile) ដែលអាចឲ្យអតិថិជនងាយស្រួល ក្នុងការទាក់ទង និងផ្ទេរប្រាក់ បានយ៉ាងឆាប់រហ័ស និងសុវត្តិភាពខ្ពស់។ ធនាគារ ABA ហៅមុខងារថ្មីនេះថា «មុខងារឆាតក្នុងអេបផ្ទាល់ (ABA Mobile In-App Chat)»។
ABA Mobile In-App Chat គឺជាមុខងារថ្មីសន្លាងមួយ ដែលប្រើបច្ចេកវិទ្យាឌីជីថលចុងក្រោយ និងនាំមុខគេ លើការប្រើប្រាស់កម្មវិធីធនាគារលើទូរសព្ទដៃ ដោយអតិថិជនអាចជជែកគ្នាដោយផ្ទាល់ និងអាចផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតបានភ្លាមៗ ប្រកបដោយសុវត្ថិភាពនៅលើអេប ABA Mobile។ ដើម្បីចូលទៅប្រើប្រាស់មុខងារថ្មីនេះ អតិថិជនទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីលើទូរសព្ទដៃ ABA Mobile របស់ខ្លួនជាមុនសិន។
មុខងារឆាតថ្មីនេះ នឹងជួយឲ្យអតិថិជនផ្ទេរប្រាក់ទៅសាច់ញាតិ មិត្រភក្តិ មិត្តរួមការងារ និងដៃគូជំនួញផ្សេងៗគ្រប់វិស័យ កាន់តែមានសុវត្ថិភាព និងរហ័សជាងមុន។ ABA បានបញ្ជាក់យ៉ាងច្បាស់ថា មុខងារថ្មីនេះ អាចការពារហានិភ័យបាន ១០០% ទៅលើការផ្ទេរប្រាក់ច្រឡំគណនី។ អតិថិជនទាំងអស់អាចប្រើប្រាស់ឆាតបានដោយផ្ទាល់ នៅក្នុង ABA Mobile ដើម្បីស្នើសុំផ្ទេរប្រាក់ពីគណនីមួយ ទៅគណនីមួយទៀតដោយផ្ទាល់ ជៀសវាងប្រើប្រាស់ឆាតដទៃ ឬកម្មវិធីទីបី (Third Party App) ក្រៅពីឆាតរបស់ ABA Mobile។
គួរបញ្ជាក់ថា មុខងារឆាតក្នុងអេបផ្ទាល់របស់ ABA Mobile ក៏ដើរតួជាកន្លែងតែមួយ សម្រាប់ការសន្ទនានានា ដែលធ្វើឲ្យការចាត់ចែងលុយកាក់មានភាពងាយស្រួល ដោយអតិថិជនអាចជជែកគ្នា ពីការជួយចេញថ្លៃជួល ការទូទាត់វិក្កយបត្រ ឬការទូទាត់ថ្លៃទំនិញផ្សេងៗ ដោយមិនចាំបាច់ចេញពី ABA Mobile ឡើយ។ លើសពីនោះ អតិថិជនអាចជជែកគ្នាលេង ដោយការប្រើប្រាស់ស្ទីគ័រប្លែកៗថ្មីៗជាច្រើន ដែលបានបង្កើតឡើងជាពិសេស សម្រាប់មុខងារឆាតក្នុងអេបនេះផ្ទាល់ និងទទួលបានបទពិសោធសន្ទនាកាន់តែប្រសើរ ប្រកបដោយភាពរីករាយ។
សូមធ្វើបច្ចុប្បន្នភាព ABA Mobile របស់លោកអ្នកឥឡូវនេះ ដើម្បីទទួលបានបទពិសោធថ្មី និងប្រើប្រាស់មុខងារ ABA ឆាត! អតិថិជនដែលមិនទាន់មាន ABA Mobile អាចទាញយកបានតាមរយៈតំណនេះ https://aba.onelink.me/oRF8/ABAmobile ។
ABA ប្រើប្រាស់មុខងារទំនើបឈានមុខគេ មានអត្ថប្រយោជន៍ឥតដែនកំណត់៕
(អត្ថបទពាណិជ្ជកម្ម)
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ