ម្ចាស់ផ្ទះកម្ពុជា ដណ្តើមបានមេដាយសរុប១៥ ពីព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២
  • ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:០០ នាទី យប់
ម្ចាស់ផ្ទះកម្ពុជា ដណ្តើមបានមេដាយសរុប១៥  ពីព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២

ក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជា​ ជាផ្ទះម្ចាស់ផ្ទះនោះ  គឺដណ្តើមបានមេដាយសរុប១៥។  ក្នុងនោះ មានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៩។
TTN-Free-Banner-In-Article-PC
ព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល៣ថ្ងៃ ត្រង់បានបិទបញ្ចប់ដោយជោគជ័យ​នាល្ងាចថ្ងៃទី១៣កក្កដា ដោយកីឡាករកម្ពុជា​ដណ្តើមានមេដាយចំនួន ១៥។  ក្នុងព្រឹត្តិការណ៍ កីឡាការិនី ខៀវ ចិន្ដារ័ត្ន ដណ្តើមមេដាយមាសបានពីកីឡាការិនី ឥណ្ឌូណេស៊ី Puspitasari Nurdiana ទាំងស្វិតស្វាញរហូតដល់៣ទឹក លើវិញ្ញាសាប្រពៃណី ប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម។
 
 
សម្រាប់កីឡាការិនី គន្ធ វណ្ណនីតា,  កីឡាករ ម៉ឺន មេឃា, កីឡាករ  ហ៊ុន គឹមហៀង, កីឡាករ មាស ម៉ើ  និងកីឡាករ ឡុង ឡា គឺទទួលបានមេដាយប្រាក់ ពីព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២នេះ។  ចំពោះមេដាយសំរឹទ្ធទាំង៩​ បានទៅលើកីឡាករកម្ពុជា​ ហ៊ុន ច័ន្ទរាជ, កីឡាករ Thiago Trixeira , កីឡាករ ធាន អាត, កីឡាការិនី អ៊ុំ ថារ័ត្ន កីឡាករ រិន សារដ្ឋ,​ កីឡាករ ផេង សុបញ្ញា, កីឡាករ ហាត ភី , ការិនី ទួន ស្រីភិន​ និងកីឡាការិនី នៅ ស្រីពៅ។
 
គួរជម្រាបថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ (AMMA Championship) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ពីថ្ងៃទី១១-១៣កក្កដា គឺមាន១៧ប្រទេសមកចូលរួម៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ