លោកស្រី ប្រាក់ សោភ័ណនារី៖ ការបំបៅដោះកូនប្រៀបដូចជាឱសថការពារសុខភាពម្ដាយ និងកូន
  • ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
លោកស្រី ប្រាក់ សោភ័ណនារី៖ ការបំបៅដោះកូនប្រៀបដូចជាឱសថការពារសុខភាពម្ដាយ និងកូន

សៀមរាប៖ ការបំបៅដោះកូន បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពម្ដាយនិងកូន។ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ម្ដាយគ្រប់រូបត្រូវបំបៅដោះកូនឱ្យបាន៦ខែ ព្រោះថាទឹកដោះម្ដាយមានសារជាតិចិញ្ចឹមជាច្រើន ជួយឱ្យម្ដាយនិងកូនមានសុខភាពល្អ និងការពារកូនពីការខ្វះអាហារូបត្ថម្ភ។
TTN-Free-Banner-In-Article-PC
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖

 
លោកស្រី ប្រាក់ សោភ័ណនារី បានណែនាំថា ម្ដាយគ្រប់រូបត្រូវតែឱ្យកូនបៅទឹកដោះម្ដាយ ក្រោយពេលទារកកើតភ្លាមៗ ដោយសារទឹកដោះម្ដាយដំបូងនេះ មានភាពខាប់ ដែលប្រៀបដូចជាថ្នាំបង្ការសម្រាប់ការពារជីវិតទារក។ 
 
«យើងមើលឃើញថាទឹកដោះម្ដាយគឺជាទឹកដោះមួយ ដែលល្អឥតខ្ចោះ ហើយក៏សម្បូរទៅដោយគ្រប់សារជាតិចិញ្ចឹមទាំងអស់ ហើយក៏មិនព្រួយបារម្ភពីបញ្ហា ថាមិនមានអនាម័យ ឬ អាចមានហានិភ័យផ្សេងៗនោះទេ។ ទឹកដោះម្ដាយទាំងស្អាត ទាំងមានសុវត្ថិភាពទាំងគុណភាព ហើយគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ទារក»។ លោកស្រីប្រាក់ សោភ័ណនារី បានអះអាងដូច្នេះ។ 
 
ម្ដាយគ្រប់រូបចាំបាច់ត្រូវតែបំបៅដោះកូនតែមួយមុខគត់ យ៉ាងហោចណាស់ឱ្យបាន៦ខែ។ រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ដូច្នេះ ដែលបន្ថែមថា ក្រៅពីជួយដល់សុខភាពកូន ការបំបៅដោះកូននេះ បានជួយម្ដាយឱ្យកាត់បន្ថយហានិភ័យពីជំងឺមហារីកសុដន់ និងមហារីកដៃស្បូនទៀតផង៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី (Uth Raksmey)