ធនាគារជាតិ នឹងដាក់ដំណើរការប្រព័ន្ធ«បាគង» សម្រាប់ទេសចរអន្តរជាតិ
- ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១១:២៩ នាទី ព្រឹក

លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ ធនាគារជាតិ
ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរការប្រព័ន្ធទូទាត់បាគងសម្រាប់អ្នកទេសចរ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្ពុជាឱ្យងាកមកប្រើប្រាស់នូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលវិញ។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១របស់ធនាគារជាតិ នាថ្ងៃទី១៩ ខែកក្កដា។

«បន្តិចទៀត យើងនឹងមានដាក់ឱ្យប្រើប្រាស់បាគងសម្រាប់ទេសចរ»។ លោកស្រី ជា សិរី និយាយបែបនេះ ដោយបានពន្យល់យ៉ាងលម្អិតថា នៅពេលភ្ញៀវទេសចរចូលមកដល់កម្ពុជា ពួកគេអាចទាញយកកម្មវិធីបាគង (App Bakong) ដើម្បីប្រើប្រាស់បានដែរ។ បើទោះបីជាអ្នកទេសចរមិនមាន គណនីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញនៅក្នុងកាបូបអេឡិចត្រូនិក (E-Wallet) បាគងក៏ដោយ ក៏ពួកគេអាចប្រើ Credit Card ដែលមានពីប្រទេសខ្លួន ដូចជា Visa Card, Master Card ឬ UnionPay... ជាដើម ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាបានដែរ។

(កណ្តាល) លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១របស់ធនាគារជាតិ នាថ្ងៃទី១៩ ខែកក្កដា។ រូបថត៖ ធនាគារជាតិ
ប្រព័ន្ធ«បាគង» ដែលធនាគារជាតិគ្រោងដាក់ដំណើការនេះ នឹងជួយឱ្យទេសចរអន្តរជាតិងាយស្រួលទូទាត់ប្រាក់នៅកម្ពុជា។ ការណ៍នេះ មិនត្រឹមតែធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិទទួលបានបទពិសោធថ្មី ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល (Cash Digital Experian) នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យទេសចរណ៍។ នេះបើតាមលោកស្រី ជា សិរី ដែលបានបញ្ជាក់ទៀតថា៖« នេះនឹងអាចដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនរបស់ទេសចរយើង ជាពិសេសនៅខេត្តសៀមរាប ដែលប្រឈមក្នុងការចាយក្រដាស[ដុល្លារ]ធំ»។
គួរកត់សម្គាល់ថា ប្រព័ន្ធ«បាគង»សម្រាប់ទេសចរដែលធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ គឺជាវិធានការណ៍មួយឆ្លើយតបនូវការណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលឱ្យពិនិត្យមើលឡើងវិញ ពីលក្ខខណ្ឌដូរក្រដាសលុយដុល្លារដែលមានបញ្ហា (ទក់ រហែក ប្រលាក់...) ដើម្បីឱ្យមានភាពងាយស្រួលជាងមុន ក៏ដូចជាការបង្កើនការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។
លោកស្រី ជា សិរី ទទួលយកអនុសាសន៍នេះ ហើយនឹងធ្វើការបន្តទៀតជាមួយភាគីពាក់ព័ន្ធទាំងអស់។ លោកស្រី បានបញ្ជាក់ថា៖ « ក្រដាសប្រាក់ចាស់ឬរហែកវាអាស្រ័យលើការវិនិច្ឆ័យរបស់បេឡាករនៃធនាគារនីមួយៗ។ អ៊ីចឹង យើងត្រូវធ្វើការជាមួយពួកគាត់ជាបន្តទៀត។ ជួនកាលគោលការណ៍របស់យើង១ពេលគាត់អនុវត្ត៥ដល់អតិថិជនអនុវត្ត១០។ នេះជាបញ្ហាប្រឈមមួយចំពោះយើងដែលត្រូវដោះស្រាយដើម្បីសម្រួលនូវបទពិសោធន៍របស់ទេសចរនៅកម្ពុជាយើង»។
បច្ចុប្បន្ន ធនាគារជាតិបានអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួលប្រសិទ្ធភាព និងឆាប់រហ័ស មិនថាការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងឆ្លងដែននោះទេ គឺសំដៅដល់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់់កម្ពុជា ។
ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ ប្រព័ន្ធបាគងបានបំពេញមុខងារកាន់តែសម្បូរបែបដល់អ្នកប្រើប្រាស់ដែលបានជំរុញឱ្យប្រើប្រព័ន្ធនេះកើនឡើងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនិងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ បើតាមលោកស្រី ជា សិរី បច្ចុប្បន្នធនាគារមានទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម ក្រុមហ៊ុនអន្តរជាតិ UnionPay និងកំពុងពង្រីកជាមួយប្រទេសក្នុងតំបន់និងដៃគូសហការ ដូចជា ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអន្តរជាតិ Alipay ជាដើម។
អត្ថបទទាក់ទង

គួរជម្រាបថា ក្នុងរយៈពេល៥ខែមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,៩លានដុល្លារ កើន២២,១ភាគរយ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងចំណោមទេសចរទាំងនេះ ទេសចរថៃឈរនៅលំដាប់ទី១ មានក្នុងចំនួន ៧៧ម៉ឺននាក់, លំដាប់លេខ២ គឺទេសចរវៀតណាម មាន៥២ម៉ឺននាក់។ បន្ទាប់មក គឺទេសចរចិនដែលបានមកកម្សាន្តនៅកម្ពុជា ក្នុងចំនួន៣២ម៉ឺននាក់។
ដោយឡែក ខេត្តសៀមរាប មានភ្ញៀវទេសចរបរទេសជាង៥២ម៉ឺននាក់ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំនួននេះ បានធ្វើឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ២៤ លានដុល្លារ កើនឡើងជាង៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: