ពលរដ្ឋ១៧នាក់នៅរតនគិរី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារពុលផ្សិត
  • ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៥:១៩ នាទី ល្ងាច
ពលរដ្ឋ១៧នាក់នៅរតនគិរី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារពុលផ្សិត
ពលរដ្ឋក្នុងខេត្តរតនគិរី ដែលពុលផ្សិត។ រូបពី មន្ទីរព័ត៌មានខេត្តរតនគិរី

ភ្នំពេញ៖ ពលរដ្ឋក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ១៧នាក់ ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ បន្ទាប់ពីបរិភោគផ្សិតមិនស្គាល់ប្រភពច្បាស់លាស់។
TTN-Free-Banner-In-Article-PC
 
ក្នុងចំណោមអ្នកជំងឺ១៧នាក់ មានស្រី៤នាក់ ក្មេង១នាក់ ដោយពួកគេ បានចូលមន្ទីរពេទ្យបង្អែកស្រុកបរកែវ ជាបន្តបន្ទាប់ អំឡុងម៉ោង១ទាបភ្លឺ នាថ្ងៃទី២១កក្កដា។ នេះបើតាមការចេញផ្សាយរបស់ មន្ទីរព័ត៌មានរតនគិរី។ 
 

អាជ្ញាធរចុះពិនិត្យមើលផ្សិត ដែលពលរដ្ឋដកយកទៅបរិភោគបណ្ដាលឱ្យពុល។ រូបពី មន្ទីរព័ត៌មានរតនគិរី

អ្នកជំងឺទាំង១៧នាក់ មានអាការរាគ ក្អួត និងចុកពោះខ្លាំង។ ក្មេងម្នាក់ក្នុងចំណោមអ្នកជំងឺនោះ បានរាគក្អួតខ្លាំង និងសន្លប់ រហូតខាងមន្ទីរពេទ្យបង្អែកស្រុកបរកែវ បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែក អ្នកជំងឺ១៦នាក់ទៀត មានអាការធូរស្រាល និងបន្តសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។
 
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យប្រុងប្រយ័ត្នលើចំណីអាហារ ហើយកុំបរិភោគផ្សិត ដែលមិនស្គាល់ប្រភពច្បាស់លាស់៕





អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី