ក្រលៀនមិនល្អ រាងកាយនឹងបញ្ចេញសញ្ញា៣នេះ
  • ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
ក្រលៀនមិនល្អ រាងកាយនឹងបញ្ចេញសញ្ញា៣នេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកថាក្រលៀនកំពុងតែជួបនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
TTN-Free-Banner-In-Article-PC
  • ជាធម្មតា ការនោមក្នុងពេលយប់ចន្លោះពីម្តងទៅពីរដង គឺជារឿងធម្មតានោះទេ។ ប៉ុន្តែប្រសិនជាយប់ឡើងអ្នកមិនសូវផឹកទឹកច្រើន តែតែងតែងើបឡើងមកបត់ជើងតូចក្នុងពេលយប់ នោះអ្នកគួរតែប្រយ័ត្ន ព្រោះក្រលៀនកំពុងតែដំណើរមិនធម្មតានោះទេ។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ទើបអាចព្យាបាលបានទាន់ពេលវេលា។
  • ប្រសិនជាយប់ឡើងក្នុងពេលអ្នកគេង បែរជាមានអារម្មណ៍ថាចង្កេះ និងជង្គង់ចុករោយ និងទន់ ប្រៀបដូចមានរបស់សង្កត់ពីលើអញ្ចឹង អ្នកគួរតែចាប់ផ្តើមប្រយ័ត្នពីសុខភាពក្រលៀន។ បើអ្នកធ្វេសប្រហែស នោះក្រលៀននឹងអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
  • នៅពេលដែលរាងកាយអ្នកប្រែជាហើម ហើយស្បែកតែងតែរមាស់ នោះក្រលៀនអ្នកកំពុងតែបញ្ចេញសញ្ញាប្រាប់ឲ្យជួយហើយ។ ប្រសិនជាក្រលៀនដំណើរការខុសប្រក្រតី នោះទឹកដែលយើងផឹកចូលទៅនោះ នឹងមិនអាចបញ្ចេញមកក្រៅវិញទេ ដោយយូរទៅនឹងធ្វើឲ្យរាងកាយប្រែជាហើម ឬស្បែកប្រែជារមាស់ខ្លាំង ឬប្រែពណ៌ជាដើម៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ