Intrepid Travel បានរៀបចំដំណើរកម្សាន្ត​​ក្រុមអ្នកសារព័ត៌មានលំដាប់កំពូលរបស់ប្រទេស​អូស្ត្រាលី និងនូវែលសេឡង់​ជា​លើកដំបូងរបស់ខ្លួនមកកាន់​​​ប្រទេសកម្ពុជា
  • ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១០:៣៩ នាទី ព្រឹក
Intrepid Travel បានរៀបចំដំណើរកម្សាន្ត​​ក្រុមអ្នកសារព័ត៌មានលំដាប់កំពូលរបស់ប្រទេស​អូស្ត្រាលី និងនូវែលសេឡង់​ជា​លើកដំបូងរបស់ខ្លួនមកកាន់​​​ប្រទេសកម្ពុជា

កាលពី​ថ្ងៃទី២២ ខែ​មិថុនា​ ឆ្នាំ​២០២៤ ៖ ក្រុមហ៊ុនទេសចរណ៍ Intrepid Travel ដែល​ជាក្រុមហ៊ុន​ទេសចរណ៍បែបផ្សងព្រេង​ធំជាងគេ​របស់ពិភពលោក និង​នាំ​មុខ​គេក្នុង​វិស័យ​ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ​ បានរៀបចំដឹកនាំ​ក្រុមអ្នកសារព័ត៌មានចំនួនប្រាំបីនាក់ដែល​មកពីប្រព័ន្ធផ្សព្វផ្សាយលំដាប់កំពូលរបស់ប្រទេស​អូស្ត្រាលី និងនូវែលសេឡង់​ជា​លើកដំបូងរបស់ខ្លួនមកទស្សនកិច្ច​​ប្រទេសកម្ពុជា ក្នុងគោលបំណង​ស្វែងយល់ និង​ផ្សព្វ​ផ្សាយព័ត៌មានទៅកាន់​ភ្ញៀវទេសចរអន្តរជាតិ​ឲ្យ​មក​ទស្សនា​ប្រទេសកម្ពុជាកាន់តែច្រើន។

ដំណើរកម្សាន្តទស្សនកិច្ច​រយៈពេល ៧ថ្ងៃ ដែលបានធ្វើឡើងកាលពីខែមិថុនាកន្លងទៅនេះ ​បាន​​បញ្ចូលសកម្មភាព​សំខាន់ៗរយៈពេល ​៥​ថ្ងៃ​​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ការស្នាក់នៅមួយ​យប់​នៅ​​ខេត្តបាត់ដំបង ដែលមាន​​ដូច​ជា​ការទស្សនាថ្ងៃរះនៅបរិវេណអង្គរ ការ​ជិះទូក​ទេសចរណ៍ក្នុង​ស្រុក​ស្វែងយល់ពីភូមិបណ្តែតទឹកនៅ​លើ​បឹងទន្លេសាប ការជិះកង់កម្សាន្ត​នៅ​តាម​ភូមិជនបទ និង​ភ្លក់​រសជាតិអាហារ​តាម​តំបន់​ក្នុង​ខេត្តបាត់ដំបង និង​សៀមរាបដែល​​ជាទីក្រុង​​សម្បូរទៅដោយវប្បធម៌ និងអាហារប្រពៃណីនៃប្រទេសកម្ពុជា។​ បន្ថែម​ពី​នេះ​ទៀត ក្រុម​អ្នក​សារព័ត៌មាន​ ក៏បានទៅជួបដៃគូ​មូលនិធិ Cambodia Rural Student Trust របស់ Intrepid Foundation ដោយ​ផ្ទាល់ ដើម្បីយល់ដឹង​ពី​ការងាររបស់ពួកគេ ក្នុងការបំបែកវដ្តនៃភាពក្រីក្រតាមរយៈការអប់រំ និងផ្តល់ឱកាស​ដល់មនុស្សជំនាន់ថ្មីនៅកម្ពុជា។

អ្នកស្រី Aye Mya Mya Soe អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា បាន​លើកឡើង​ថា៖ «យើងមានសេចក្តីរំភើបរីករាយដែលបានរៀបចំដំណើរទេសចរណ៍ជូន​អ្នក​សារព័ត៌មាន​ជាលើកដំបូងរបស់​ Intrepid មកកាន់ប្រទេសកម្ពុជា និងបាន​បង្ហាញពីវប្បធម៌ដ៏សម្បូរបែប និងបទពិសោធប្លែកៗរបស់ប្រទេសយើងទៅ​ផ្សព្វផ្សាយដល់​អន្តរជាតិ​ផង​ដែរ។ យើងសង្ឃឹមថាទស្សនកិច្ច​រយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយ​ជំរុញភ្ញៀវទេសចរអន្តរជាតិឲ្យ​កាន់តែ​ស្គាល់​ និង​មកទស្សនាប្រទេសដ៏ស្រស់ស្អាតរបស់យើងឲ្យកាន់​តែ​ច្រើនទ្វេដង​​»។​​



ដំណើរ​កម្សាន្ត​របស់ក្រុម​​អ្នក​សារព័ត៌មានអន្តរជាតិ​​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​​ទស្សនកិច្ច​​របស់លោក​ Darrell Wade ដែល​ជាសហ​ស្ថាបនិក និង​ជា​ប្រធានក្រុមហ៊ុន​ Intrepid Travel ​ទៅជួបជាមួយក្រុមការងារ​ និងអ្នកពាក់ព័ន្ធនៅ​ក្នុង​បណ្ដាការិយាល័យទាំង ២៧ ប្រទេស ក្នុងគោលបំណងណែនាំពី​យុទ្ធសាស្ត្រឆ្នាំ ២០៣០ របស់ក្រុមហ៊ុន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង​នាម​ជា​មេដឹកនាំជាន់ខ្ពស់បំផុតរបស់ Intrepid កាល​ពី​ពេល​កន្លងទៅ។​ ​

គោលដៅយុទ្ធសាស្ត្រនៃឆ្នាំ២០៣០ របស់ Intrepid Travel ទូទាំងពិភពលោកគឺ​ជា​ការ​បង្កើន​ចំនួនអ្នកទេសចរឱ្យកើនឡើង​ទ្វេដង ៦០០,០០០នាក់ (​ឆ្នាំ២០២៣ មានចំនួន ៣២០,០០០នាក់សម្រេចបានប្រាក់ចំណូលចំនួន១,៣ពាន់លានដុល្លារ និងរួមចំណែក ១% នៃប្រាក់ចំណូលដល់ Purpose Initiatives)។ បន្ថែមពីលើនេះទៀត យុទ្ធសាស្ត្រខាងលើ ក៏បានរួមបញ្ចូលគម្រោងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ដើម្បីពង្រីកប្រតិបត្តិការទៅកាន់តំបន់នានា រួមទាំងកន្លែងស្នាក់នៅ និងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសសំខាន់ៗ រួមទាំងកម្ពុជា​ផងដែរ។​



បច្ចុប្បន្ន Intrepid Cambodia មានបុគ្គលិកចំនួន ២០នាក់ អ្នកដឹកនាំក្រុមទេសចរក្នុងស្រុកចំនួន ៣០នាក់​ ហើយរំពឹងថានឹងនាំ​អ្នកធ្វើដំណើរ ១០,០០០នាក់ ជាមួយក្រុមទស្សនាចរជាង៧០០ក្រុមនៅទូទាំងប្រទេសមកទស្សនាប្រទេសកម្ពុជា។
 
អំពី Intrepid Travel

Intrepid Travel ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកដែលមានរយៈពេលជាង ៣០ឆ្នាំមកហើយ។ បេសកកម្មរបស់ក្រុមហ៊ុន គឺការនាំ​អ្នកទេសចរ​ទៅស្វែងរកកន្លែងដ៏អស្ចារ្យបំផុតរបស់ពិភពលោក ប្រកបដោយនិរន្តរភាព និង​ប្រើភាពរីករាយនៃការធ្វើដំណើរ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។​ ក្រុមហ៊ុនបានបង្កើតកញ្ចប់​ទេសចរណ៍​ច្រើនជាង១,១៥០កញ្ចប់ទូទាំងពិភពលោក​ ​ ដែលកញ្ចប់នីមួយៗ​ត្រូវបានរចនាឡើងដោយជឿជាក់ថា​អ្នក​ដំណើរ​នឹង​ទទួលបាន​នូវបទពិសោធ និង​​ចំណេះដឹងបន្ថែម​​អំពី​​វប្បធម៌ និង​អរិយធម៌នៃ​បណ្ដា​ប្រទេស​ទាំង​២៧។​ ជាមួយភាពល្បីល្បាញទូទាំងពិភពលោក នៅ​ក្នុងឆ្នាំ២០១៨ Intrepid Travel ​ “the carbon-neutral business”  បានក្លាយជាក្រុមហ៊ុនទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកដែលទទួលបានលិខិតបញ្ជាក់កម្រិត B-Corp Certification។ Intrepid Travel ក៏ជាប្រតិបត្តិករទេសចរណ៍ដំបូងគេដែលមានគោលដៅ Science-based climate targets through the Science Based Targets Initiative។ សម្រាប់ព័ត៌មានបន្ថែម សូមទាញយក របាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រុមហ៊ុន ហើយតាមដាន ក្រុមហ៊ុម​ Intrepid នៅលើ Facebook, Instagram, Twitter, TikTok LinkedIn ៕​
 
(អត្ថបទពាណិជ្ជកម្ម)











អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន