កីឡាការិនីកាយសម្ព័ន្ធអាម៉េរិក Chiles ទទួលការជូនពរពី Jordan និង Beyonce មុនទៅអូឡាំពិកប៉ារីស
- ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី ព្រឹក

កីឡាការិនីកីឡាកាយសម្ព័ន្ធអាម៉េរិក Jordan Chiles ទទួលបានការគាំទ្រ និងការជូនពរពីសំណាក់តារាល្បីៗប្រចាំប្រទេសអាម៉េរិក ដូចជាវីរបុរសបាល់បោះដ៏ល្បី Michael Jordan និងតារាចម្រៀងស្រី Beyonce សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។

កីឡាការិនី Jordan Chiles ធ្លាប់បានបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ កាលពីឆ្នាំ ២០២០ ដោយនាងបានឈ្នះមេដាយប្រាក់ នៅក្នុងវិញ្ញាសា សម្តែងជាគូ។
អំឡុងពេលធ្វើដំណើរទៅកាន់ការប្រកួតកីឡាអូឡាំពិកជាលើកទី ២ ក្នុងអាជីព កីឡាការិនី Chiles ទទួលបានការជូនពរ ពីសំណាក់តារាច្រៀងស្រី Beyonce និងអតីតតារាបាល់បោះ Jordan។
អំឡុងពេលធ្វើដំណើរទៅកាន់ការប្រកួតកីឡាអូឡាំពិកជាលើកទី ២ ក្នុងអាជីព កីឡាការិនី Chiles ទទួលបានការជូនពរ ពីសំណាក់តារាច្រៀងស្រី Beyonce និងអតីតតារាបាល់បោះ Jordan។
តារាច្រៀងល្បីលំដាប់ពិភពលោក Beyonce បានសរសេរថា៖«អបអរទៅកាន់ Chiles! ខ្ញុំតែងតែតាមដានរូបអ្នកជាមួយនឹងមោទកភាព និងការកោតសរសើរបំផុត។ សូមអរគុណចំពោះការតបស្នងរបស់អ្នក ជូនពរអ្នកសំណាងល្អ។ រាល់ការខិតខំ និងការលះបង់របស់អ្នក និងបង្ហាញពីតម្លៃដ៏ភ្លឺស្វាង ខ្ញុំសូមបួងសួងសម្រាប់អ្នក ជូនពរអ្នកឱ្យធ្វើបានល្អបំផុត។»។
មិនត្រឹមតែប៉ុណ្ណោះ កីឡាករ Michael Jordan ម្ចាស់មេដាយមាសអូឡាំពិក ២សម័យ ក្នុងប្រភេទកីឡាបាល់បោះ ក៏បានជូនពរដល់កីឡាការិនីអម៉េរិកវ័យ២៣ឆ្នាំរូបនេះ ឱ្យធ្វើបានល្អនៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។ លោក Michael Jordan ក៏បានក្លាយជាផ្នែកមួយសំខាន់ សម្រាប់កីឡាការិនីកាយសម្ព័ន្ធ Chiles ផងដែរ ចាប់តាំងពីនាងបានចាប់កំណើរ ព្រោះតែឪពុកម្តាយរបស់នាង បានដាក់ឈ្មោះត្រកូលតាមឈ្មោះរបស់កីឡាករបាល់បោះដ៏ល្បីលោក Michael Jordan។
ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស នឹងចាប់ផ្តើមពិធីបើកផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា និងថ្ងៃបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហា ដែលកម្មវិធីបើកនឹងធ្វើឡើងនៅតាមដងទន្លេសែន (Seine) ជាកម្មវិធីបើកក្រៅកីឡដ្ឋានលើកដំបូង ក្នុងប្រវត្តិសាស្ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: