ប្រធានអង្គការសហប្រជាជាតិ ថាផែនដីកំពុងកាន់តែក្តៅឡើងៗ ហើយនឹងកាន់តែគ្រោះថ្នាក់ឡើងសម្រាប់មនុស្សទាំងអស់
  • ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ប្រធានអង្គការសហប្រជាជាតិ ថាផែនដីកំពុងកាន់តែក្តៅឡើងៗ ហើយនឹងកាន់តែគ្រោះថ្នាក់ឡើងសម្រាប់មនុស្សទាំងអស់
រូបឯកសារ៖ បុរសម្នាក់ងូតទឹកសាបក្នុងថ្ងៃក្តៅខ្លាំង នៅឆ្នេរសាធារណៈ Ramlet al-Baida ក្នុងក្រុង Beirut ប្រទេសលីបង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។

លោកអគ្គលេខាធិការអង្គការសប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ផែនដីកំពុងកាន់តែក្តៅឡើង និងគ្រោះថ្នាក់ឡើង សម្រាប់មនុស្សគ្រប់រូប ដែលបានសម្លាប់មនុស្សជិតកន្លះលាននាក់ក្នុងមួយឆ្នាំៗ ហើយលោកបានស្តីបន្ទោសលើឥន្ធនៈហ្វូស៊ីលថា កំពុងជំរុញឱ្យឡើងកម្តៅផែនដី។
TTN-Free-Banner-In-Article-PC
 
លោក Antonio Guterres បានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «មនុស្សរាប់ពាន់លាននាក់កំពុងប្រឈមការរាលដាលនៃកម្តៅយ៉ាងខ្លាំង ភាពលំបាកនៅក្រោមរលកកម្តៅដ៏ប្រល័យកើនឡើង ដោយមានសីតុណ្ហភាពឡើងដល់ ៥០អង្សាសេ នៅជុំវិញពិភព លោកដែលស្ថិតពាក់កណ្តាលនៃទឹកពុះ»។
រលកកម្តៅ បានសម្លាប់មនុស្សរាប់សិបនាក់នៅឆ្នាំនេះ នៅក្នុងប្រទេសឥណ្ឌា និងតំបន់ Sahel នៃទ្វីបអាហ្វ្រិក។ កាលពីខែមុន កម្តៅខ្លាំង បានសម្លាប់ធម្មយាត្រាអ៊ីស្លាម ១ពាន់៣រយនាក់ នៅប្រទេសអារ៉ាប់ប៊ី សាអូឌីត។
 
នៅខែនេះ ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ក៏មានកម្តៅដ៏ខ្លាំងដែរ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

VOA