ប្រធានអង្គការពាណិជ្ជកម្មពិភពលោក មើលឃើញពេលវេលាលំបាកសម្រាប់ពាណិជ្ជកម្ម
- ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៥:៥៩ នាទី ល្ងាច

រូបឯកសារ៖ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អ្នកស្រី Ngozi Okonjo-Iweala ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល WTO នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO)កាលពីថ្ងៃអង្គារបាននិយាយថា ពាណិជ្ជកម្មពិភពលោកកំពុងឆ្លងកាត់គ្រាដ៏លំបាក ដោយមានការគាំពារនិយមកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានAFP។

ប្រធាន WTO លោកស្រី Ngozi Okonjo-Iweala បាននិយាយថា អនាគតនៃពាណិជ្ជកម្មស្ថិតនៅលើផ្នែកសេវាកម្ម ឌីជីថលនីយកម្ម និងសេដ្ឋកិច្ចបៃតង។ នេះបើតាមការបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ស្ថាប័នពាណិជ្ជកម្មពិភពលោក។
លោកស្រីបានបន្ថែមថា ឱកាសនៅតែមានដដែល ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់កំណើន និងការបង្កើតការងារតាមរយៈឌីជីថលនីយកម្ម។
លោកស្រីបាននិយាយថា ពាណិជ្ជកម្មក៏អាច «ពង្រឹងសន្តិសុខស្បៀងពិភពលោក និងពន្លឿនការជំរុញឆ្ពោះទៅរកការមិនបំភាយឧស្ម័ន»៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com