ធនាគារកណ្តាលអាមេរិកថា ការគ្រប់គ្រងអតិផរណាបានល្អ ប៉ុន្តែមិនទាន់បញ្ចុះការប្រាក់
- ថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១១:៥៩ នាទី ព្រឹក

ធនាគារកណ្តាលសហរដ្ឋអាមេរិក បានរក្សាទុកអត្រាប្រាក់កម្ចីសំខាន់ៗរបស់ខ្លួន មិនផ្លាស់ប្តូរម្តងទៀត កាលពីថ្ងៃពុធ ហើយបាននិយាយថា «មានការរីកចម្រើនបន្ថែមទៀត» នៅក្នុងការប្រយុទ្ធរបស់ខ្លួននឹងអតិផរណា។

បន្ទាប់ពីការពិភាក្សាគ្នាអស់រយៈពេលពីរថ្ងៃ អ្នកបង្កើតគោលនយោបាយ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីរក្សាអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក ចន្លោះពី៥,២៥ភាគរយទៅ ៥,៥០ភាគរយ។ ធនាគារកណ្តាល បានប្រកាសដូចនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល២៣ ឆ្នាំនេះបន្តទៀត។
បន្ទាប់ពីអតិផរណាកើនឡើងតិចតួចនៅដើមឆ្នាំនេះ ទិន្នន័យថ្មីៗ បានបង្ហាញថាបេសកកម្មរបស់ធនាគារកណ្តាល ក្នុងការទាញអតិផរណាត្រឡប់ទៅគោលដៅរយៈពេលវែងរបស់ខ្លួនដែលមានចំនួន២ភាគរយ ឥឡូវនេះ បានត្រឡប់មកវិញយ៉ាងខ្លាំង។
រង្វាស់នៃអតិផរណា ដែលធនាគារចង់បានគឺបានបន្ធូរបន្ថយដល់អត្រាប្រចាំឆ្នាំ ២,៥ ភាគរយ កាលពីខែមុន ខណៈពេលដែលកំណើនសេដ្ឋកិច្ចនៅតែមានភាពធន់ ហើយទីផ្សារការងារមានលំនឹងកាន់តែប្រសើរឡើង៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com