វណ្ណដា និងតារាល្បីៗផ្សេងទៀត បង្ហាញវត្តមាននៅពិធីបិទកីឡាអូឡាំពិកក្រុងប៉ារីស
- ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី ព្រឹក

តារារ៉េបកម្ពុជា វណ្ណដា នៅថ្ងៃទី១២ ខែសីហា បានបង្ហាញវត្តមាននៅក្នុងពិធីបិទកីឡាអូឡាំពិកក្រុងប៉ារីស ជាមួយនឹងសិល្បករផ្សេងទៀតដូចជា Kaminsky, Air និង Ezra Koenig។
ពីកីឡដ្ឋាន Stade de France នៅក្នុងទីក្រុងប៉ារីស ពិធីបិទកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ ត្រូវបានរៀបចំឡើង ដោយអមជាមួយពិធីអបអរ និងការសម្តែងពីសំណាក់សិល្បករមកពីបណ្តាប្រទេសជាច្រើន។ លោក Tom Cruise ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីនេះដែរ។
ក្នុងវគ្គប្រគំតន្រ្តីលេងផ្ទាល់ តារារ៉េបកម្ពុជា វណ្ណដា និងសិល្បករមកពីបណ្តាលប្រទេសផ្សេងទៀត បានបង្ហាញខ្លួន។ វត្តមាន វណ្ណដា ដែលបានលើកបទ «Time To Rise» នៅក្នុងពិធីបិទកីឡាអូឡាំពិកក្រុងប៉ារីស មិនត្រូវបានប្រកាសឱ្យដឹងជាមុនឡើយ។
បន្ទាប់ពីនោះ បទ«If I Ever Feel Better" ត្រូវបានបន្លឺឡើងក្រុម Phoenix មុននឹងក្រុម Vampire Weekend ប្រគំបទ «Tonight»៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

© រក្សាសិទ្ធិដោយ thmeythmey.com