រដ្ឋាភិបាល នឹងផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋដែលមិនមានដីពិតប្រាកដ
  • ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៥ នាទី យប់
រដ្ឋាភិបាល នឹងផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋដែលមិនមានដីពិតប្រាកដ

រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយ ដែលមានឈ្មោះ ថា«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍន៍ដោយចីរភាព»។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីដោះស្រាយនូវតម្រូវការពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ និងផ្តល់ឱកាសឱ្យពួកគេបានចូលរួមការពារដីរដ្ឋ និងព្រៃឈើ។ សម្តេច ហ៊ុន ម៉ាណែត សង្ឃឹមថា កម្មវិធីនេះនឹងអាចចាបផ្តើមអនុវត្តបាននៅដំណាច់ឆ្នាំ២០២៤នេះ។
TTN-Free-Banner-In-Article-PC
 
នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី«សមិទ្ធផលរយៈពេល១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧ នៅយប់ថ្ងៃទី២២ សីហា សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «គោលគំនិតសង្ខេបនៃកម្មវិធីនេះ គឺយើងរៀបចំផ្តល់ដីសម្បទាន ក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ ហើយនឹង ជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ ហើយត្រឡប់មកវិញ ប្រជាពលរដ្ឋទាំងនោះ នឹងជួយរាជរដ្ឋាភិបាល នៅក្នុងការការពារ ទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់ នៅជុំវិញកន្លែងដែលពួកគាត់រស់នៅ។
 
បើតាមប្រមុខរាជរដ្ឋាភិបាល ការរៀបចំកម្មវិធីនេះ នឹងផ្តោតឆ្ពោះទៅតំបន់ភាគឦសាននិងតំបន់មួយចំនួនទៀត ដែលមានការជាបាច់ ក្នុងការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន។ ដើម្បីបង្កើនប្រសិទ្ធភាព និងសំទុះ នៅក្នុងការកិច្ចការងារយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីគឺជាប្រធាន និងយន្តការថ្នាក់លេខាធិការដ្ឋាន នឹងត្រូវបង្កើតឡើង ដើម្បីធានាភាពត្រឹមត្រូវ និងសុក្រឹតភាព នៃកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីនេះ។ ៕

អត្ថបទទាក់ទង
 

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា