ការត្បាញកន្ទេលរំចេក ផ្តល់ចំណូលដល់ស្ត្រីជាង៦០នាក់នៅភ្នំគូលែន
  • ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី យប់
ការត្បាញកន្ទេលរំចេក ផ្តល់ចំណូលដល់ស្ត្រីជាង៦០នាក់នៅភ្នំគូលែន

សៀមរាប៖ អង្គការ ADF បានចងក្រងក្រុមស្រ្តីនៅលើភ្នំគូលែន ដែលមានជំនាញត្បាញកន្ទេលរំចេក ដើម្បីជួយប្រមូលទិញផលិតផល ក៏ដូចជាជួយរកទីផ្សារឱ្យបានទូលំទូលាយ។ សិប្បកម្មប្រពៃណីមួយនេះ មានសន្ទុះការគាំទ្រច្រើននាពេលបច្ចុប្បន្ន ដែលជួយឱ្យក្រុមស្រ្តីអ្នកត្បាញកន្ទេលរំចេក មានការងារធ្វើ និងអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានមួយផ្នែក។ បច្ចុប្បន្ន សមាជិកផ្នែកសិប្បកម្មត្បាញកន្ទេលនេះ មានចំនួនជាង៦០នាក់ នៅក្នុងភូមិចំនួន៧ នៅលើភ្នំគូលែន។ ក្រៅពីកន្ទេល សិប្បកម្មមួយនេះ ក៏មានត្បាញទ្រនាប់ចាន កែវ និងសម្ភារប្រើប្រាស់ផ្សេងៗតាមការបញ្ជាទិញពីអតិថិជនផងដែរ។
TTN-Free-Banner-In-Article-PC
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
សូមបញ្ជាក់ថា តាមរយៈកម្មវិធី «ដែនដី និងកសិ-ទេសចរណ៍ អង្គការអាគ្រីស៊ុត សហការជាមួយសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចុះយកព័ត៌មាន និងផ្សព្វផ្សាយពីសក្តានុពល នៅតំបន់ភ្នំគូលែន ដែលកម្មវិធីធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤៕
 
 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី