លោក យ៉ង សាំងកុមារ ជំរុញកសិករដាំពូជស្រូវផ្ការំដួល និងសែនក្រអូប ដែលមានតម្លៃទីផ្សារខ្ពស់
  • ថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៦:០៩ នាទី ល្ងាច
លោក យ៉ង សាំងកុមារ ជំរុញកសិករដាំពូជស្រូវផ្ការំដួល និងសែនក្រអូប ដែលមានតម្លៃទីផ្សារខ្ពស់

ភ្នំពេញ៖ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម បានជំរុញឱ្យកសិករជ្រើសរើសពូជស្រូវផ្ការំដួល និងសែនក្រអូប ដើម្បីបានទិន្នផលខ្ពស់តាមតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ ការប្រើប្រាស់គ្រាប់ពូជស្រូវ មានប្រភពច្បាស់លាស់អាចជួយដល់ផលិតកម្មឱ្យមានភាពល្អប្រសើរ។
TTN-Free-Banner-In-Article-PC


បើតាម លោក យ៉ង សាំងកុមារ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយជំរុញឱ្យមានការសហការ សម្របសម្រួលជាមួយរោងម៉ាស៊ីនក្នុងស្រុក ដើម្បីប្រមូលទិញស្រូវទាន់ពេលតាមតម្រូវការទីផ្សារ និងតម្លៃសមរម្យ។ លោក យ៉ង សាំងកុមារ​ បានលើកឡើងដូច្នេះ៖ «ការប្រើប្រាស់គ្រាប់ពូជស្រូវ មានប្រភពច្បាស់លាស់អាចជួយដល់ផលិតកម្មឱ្យមានភាពល្អប្រសើរ»។ 
 
សូមជម្រាបថា ពូជស្រូវផ្ការំដួល ជាស្រូវធន់នឹងទឹកជំនន់ និងដីប្រៃ។ ស្រូវប្រភេទនេះ មានកម្ពស់ ១១០-១៧០សង់ទីម៉ែត្រ អង្ករមានពណ៌សថ្លា និងបាយមានរសជាតិឆ្ងាញ់ និងក្លិនក្រអូបខ្លាំង។ ស្រូវសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវ ហើយត្រូវបានដាំដុះដោយប្រជាកសិករខ្មែរ តាំងពីពាក់កណ្ដាលទស្សវត្ស៩០។ អង្ករប្រភេទនេះ ពេញនិយមខ្លាំងនៅលើឆោកអន្តរជាតិផងដែរ៕ 
 
 
 
 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ