តើកុងស៊ុលជប៉ុនផ្តល់សេវាអ្វីខ្លះដល់ជនជាតិជប៉ុន និងខ្មែរនៅខេត្តសៀមរាប?
- ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

សៀមរាប៖ តើកុងស៊ុលជប៉ុនផ្តល់សេវាអ្វីខ្លះដល់ជនជាតិជប៉ុន និងខ្មែរនៅក្នុងខេត្តសៀមរាប បន្ទាប់មានជ័យ ឧត្តមានជ័យ ព្រះវិហារ និងកំពង់ធំ? តើមានប្រជាជនជប៉ុនចំនួនប៉ុន្មាននាក់ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តនៅជុំវិញខេត្តសៀមរាប។

លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាប បាននិយាយថា រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជាបានសហការគ្នាយ៉ាងស្អិតល្មួតក្នុងទសវត្សរ៍ចុងក្រោយនេះ។ នៅក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល, វប្បធម៌, ទឹកស្អាត…។
ក្រៅពីលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុន លោក យ៉ូណេហ្សាវ៉ា បាននិយាយប្រាប់ថា ជនជាតិជប៉ុនប្រមាណជាជិត៣០០នាក់បាន និងកំពុងរស់នៅ និងប្រកបរបររកស៊ីនៅក្នុងខេត្តសៀមរាប។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com