មនុស្ស១៥នាក់នៅរតនគិរី បានពុលភ្លាសាច់គោឆៅ
  • ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៤:៤០ នាទី រសៀល
មនុស្ស១៥នាក់នៅរតនគិរី បានពុលភ្លាសាច់គោឆៅ
រូបភាពពីមន្ទីរព័ត៌មានខេត្តរតនគិរី

មនុស្ស១៥នាក់ នៅខេត្តរតនគិរី ត្រូវបានសង្ស័យពុលអាហារ បន្ទាប់ពីបរិភោគភ្លាសាច់គោឆៅ ហើយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ នាថ្ងៃទី៧ ខែកញ្ញា។ មនុស្សទាំង១៥នាក់នោះ ជាពលរដ្ឋរស់នៅភូមិកាឡៃសាវង ឃុំភ្នំកុក ក្នុងស្រុកវើនសៃ។
TTN-Free-Banner-In-Article-PC
មន្ទីរព័ត៌មានខេត្តរតនគិរី បានបញ្ជាក់ថា​ មានមនុស្ស១៥នាក់ មានអាការរាក ក្អួត ឈឺក្បាលខុសធម្មតា បន្ទាប់ពីបរិភោគម្ហូបភ្លាសាច់គោឆៅ នៅក្នុងពិធីបុណ្យសពមួយក្នុងភូមិបានរយៈពេល២ម៉ោង នៅរសៀលថ្ងៃទី៧ ខែកញ្ញា។ ក្នុងចំណោមជនរងគ្រោះ១៥នាក់នោះ គឺមាន៥នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពភ្នំកុក, ៥នាក់នៅមណ្ឌលសុខភាពអូរជុំ និង៥នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិ ដោយសារមានអាការស្រាល។
 
ជុំវិញហេតុការណ៍នេះ មន្ទីរសុខាភិបាលខេត្តរតនគិរីបានចុះពិនិត្យម្ហូបអាហារ និងប្រមូលសំណាកនៅទីតាំងកើតហេតុ ហើយសង្ស័យថាពុលម្ហូបភ្លាសាច់គោឆៅនៅកម្មវិធីនោះ។ មកដល់បច្ចុប្បន្ន អ្នកជំងឺទាំង១៥នាក់នោះ កំពុងសម្រាកនៅមណ្ឌលសុខភាពស្រុក ហើយគ្រូពេទ្យ បន្តតាមដានអាការយ៉ាងយកចិត្តទុកដាក់ ផងដែរ៕
 

រូបភាពមន្ទីរព័ត៌មានខេត្តរតនគិរី


រូបភាពពីមន្ទីរព័ត៌មានខេត្តរតនគិរី


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ