គូស្នេហ៍មួយគូ សម្ដែងអាយ៉ៃ អរគុណអាជ្ញាធ​រដែល​គាំទ្រ​សហគមន៍អ្នកស្រឡាញ់​ភេទ​ដូច​គ្នា
  • ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៤:៣៣ នាទី រសៀល
គូស្នេហ៍មួយគូ សម្ដែងអាយ៉ៃ អរគុណអាជ្ញាធ​រដែល​គាំទ្រ​សហគមន៍អ្នកស្រឡាញ់​ភេទ​ដូច​គ្នា

នៅថ្ងៃទី ១២ ខែកញ្ញា អង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) បានសម្ពោធវីដេអូអំពី «ដំណើរការគាំទ្ររបស់អាជ្ញាធរមូលដ្ឋានចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា» នៅ​កម្រិតឃុំ នៃខេត្តស្វាយរៀង ព្រៃវែង និងកំពង់ធំ។ ក្នុងកម្មវិធីនេះ លោក ស៊ុន ភី និងអ្នកស្រី ប៉ែន ថាវី ជាដៃគូស្រឡាញ់ភេទដូចគ្នា បានច្រៀងអាយ៉ៃរួមគ្នា អរគុណអាជ្ញាធរមូលដ្ឋាន​ដែលបានគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា។ ក្នុងអត្ថន័យចម្រៀងអាយ៉ៃប្រមាណ ១០នាទី អ្នកទាំងពីរ បានជំនួសមុខឱ្យអ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់ ច្រៀងថ្លែងអំណរគុណ និងដឹងគុណ ចំពោះអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ ដែលគាំទ្រសមាគមនន៍​ស្រឡាញ់ភេទដូចគ្នា និងចាត់ទុកពួកគេជាកោសិកាសង្គម ដ៏សំខាន់ដូចពលរដ្ឋដទៃទៀត។
TTN-Free-Banner-In-Article-PC
 
 

អ្នកសរសេរអត្ថបទ

លោក តុប វណ្ណារ៉ា  (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តុប វណ្ណារ៉ា