លោក ហ៊ុន ម៉ានី ចាត់ទុកកិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនង​អន្តរជាតិ
  • ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
លោក ហ៊ុន ម៉ានី ចាត់ទុកកិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនង​អន្តរជាតិ

​លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកថាកិច្ចសហប្រតិ​បត្តិការរវាងប្រទេសកម្ពុជា និងចិន គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដែល​បាន និងបន្ត​នាំមកនូវឧត្តមប្រយោជន៍​ជាច្រើន​សម្រាប់ប្រជាជននៃប្រទេសទាំង២។ លោក ហ៊ុន ម៉ានី ថ្លែងដូច្នេះ នៅក្នុងកិច្ចសន្ទនាយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន​ ដែលធ្វើឡើងនៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា នៅរាជ្យបណ្ឌិតសភាកម្ពុជា។
TTN-Free-Banner-In-Article-PC
 
នៅក្នុងវេទិកានេះ ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋម​ន្ត្រីក្រសួងមុខងារសាធារណៈ បន្ត​ថា៖« លោក ហ៊ុន ម៉ានី លើកឡើងថា៖ «យើងអាចនិយាយបានថា ទំនាក់ទំនងរវាងប្រជា​ជន​និងប្រជាជនកម្ពុជាចិន គឺជាគំរូនៃទំនាក់ទំនង ដែលបានជំរុញទាំងសេដ្ឋកិច្ច ទេស​ចរណ៍ និងវិស័យជាច្រើនទៀត ដែលធ្វើឱ្យប្រទេសទាំង២ រីកចម្រើនប្រកបដោយសុខ​សន្តិភាព។»។
 
ឆ្នាំ២០២៤ ជា«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន» រវាងកម្ពុជា និងចិន ហើយក៏ជាខួប​លើកទី៦៦ ​នៃទំនាក់​ទំនងការទូត រវាងប្រទេសទាំង២។ ទន្ទឹមនឹងការប្រារព្ធឆ្នាំផ្លាស់ប្តូរ ប្រជាជន ប្រទេសទាំង២ ក៏​បានរៀបចំ​កម្មវិធី ព្រឹត្តិការណ៍ ដំណើរទស្សនកិច្ច រួមទាំងវេទិកា​យុវជននានា ដើម្បីផ្សាភ្ជាប់ទំនាក់​ទំនង និងផ្ដល់ផល​ប្រយោជន៍ផងដែរ។
 


​សម្រាប់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំនៃការផ្លាស់ប្ដូរ​ ប្រជាជន​និងប្រជាជន​កម្ពុជា-ចិន មិនត្រឹមតែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាព​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏ល្អ ការរៀនសូត្រពីគ្នាទៅវិញទៅមក គំនិតច្នៃប្រឌិត និងនិរន្តរភាព​ទំនាក់ទំនង​រវាង​ប្រជា​ជន​និងប្រជាជនដ៏មានប្រសិទ្ធភាព។ ចំពោះវេទិកាកិច្ចសន្ទនាយុវជន និងព្រឹត្តិការណ៍ នា​នា​​ដែលបានធ្វើឡើងក្នុងឆ្នាំផ្លាស់​ប្តូរ​នេះ ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា និងចិន ឱ្យកាន់តែជិតស្និទ្ធ។ លោក ហ៊ុន ម៉ានី លើកឡើងដូច្នេះ មុននឹងបន្ត​ទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធយុវជន​ចិន គ្រោងចុះអនុស្សារណៈ​យោគយល់គ្នាជាថ្មី ដើម្បីបន្តសកម្មភាពផ្លាស់ប្តូរចំណេះដឹង បទ​ពិសោធន៍ផ្ដល់ ជាផល​ប្រយោជន៍​សម្រាប់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងជាកាតា​លីករ​ជំរុញការអភិវឌ្ឍ​រវាងប្រទេសទាំង២​ដែរ៕
 


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ