«បរាភវសូត្រ» បកស្រាយពីសេចក្ដីវិនាសទាំង១២
  • ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
«បរាភវសូត្រ» បកស្រាយពីសេចក្ដីវិនាសទាំង១២

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ឱ្យដល់ពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងឮព្រះសង្ឃ អាចារ្យ ឬឧបាសក ឧបាសិកា ដែលកាន់ព្រះពុទ្ធសាសនា សូត្របទ«បរាភវសូត្រ» តាមវត្តរាម នៅវេលាទៀបភ្លឺ។ អត្ថន័យបទបរាភវសូត្រ ជាធម៌អប់រំដែលព្រះពុទ្ធសម្ដែងអំពីសេចក្ដីវិនាសទាំង១២។
TTN-Free-Banner-In-Article-PC
 
សូមអញ្ជើញលោក-អ្នកនាងទស្សនា និងស្ដាប់សង្ឃដីកាបកស្រាយអត្ថន័យ បទបរា ភវសូត្ររបស់ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះសង្ឃគង់នៅវត្តបទុមវតី ដូចតទៅ៖

 

ព្រះវិជ្ជាកោវិទ សាន ភារ៉េត មានសង្ឃដីកាថា បរាភវសូត្រ ជាធម៌អប់រំពុទ្ធបរិស័ទដែលព្រះពុទ្ធសម្ដែងរៀបរាប់ពីសេចក្ដីវិនាសទាំង១២ ឱ្យមនុស្សជៀសវាងប្រព្រឹត្ត។ សេចក្ដីវិនាស ទាំង១២ប្រការនោះមានដូចជា ស្អប់ធម៌, សេពគប់នឹងជនអសប្បុរស, ដេកច្រើន និយាយច្រើនឥតប្រយោជន៍ ខ្ជិលច្រអូស និងខឹងច្រើន។ 
 
ប្រការទី៤ គឺមិនចិញ្ចឹមមាតាបិតា,កុហកបោកបញ្ឆោតអ្នកដទៃ, លាក់អាហារឆ្ងាញ់ៗ និងធនធាន ដោយមិនចេះចែករំលែកដល់អ្នកផងទាំងពួង, ប្រកាន់ជាតិ ប្រកាន់ត្រកូល ប្រកាន់ឋានៈ និងមិនរាប់រកសាច់ញាតិ។ ចំណែកឯប្រការទី៨ គឺប្រព្រឹត្តល្បែងស្រី-ស្រា និងល្បែងភ្នាល់ស៊ីសង, មិនត្រេកអរនឹងភរិយា ឬស្វាមីខ្លួន, ខ្លួនចាស់ តែយកបុរសឬស្ត្រីក្មេងធ្វើជាស្វាមីឬភរិយា, យកស្ត្រីឬបុរស ដែលខ្ជះខ្ជាយធ្វើជាគូកំណាន់ និងកើតក្នុងត្រកូលក្សត្រ ហើយចង់ធ្វើជាស្តេច ដោយគ្មានចំណេះវិជ្ជា។
 
ព្រះវិជ្ជាកោវិទ សាន ភារ៉េត មានសង្ឃដីកាយ៉ាងដូច្នេះថា៖ «រាល់ថ្ងៃហ្នឹងមាន ផ្លូវវិនាស ១២ ផ្លូវ សូមឱ្យមនុស្សទាំងអស់គ្នាកុំដើរចូលផ្លូវវិនាសហ្នឹង តែដើរចូលក្នុងផ្លូវវិនាសទាំង១២ហ្នឹង គ្រួសារឬអ្នកដើរចូលហ្នឹងវិនាសហើយ»។ ព្រះតេជគុណសង្ឃដីកាបញ្ជាក់បន្ថែមថា បរាភវសូត្រមានន័យថាអប់រំ ឱ្យស្គាល់ផ្លូវវិនាសតាមគម្ពីព្រះត្រៃបិដក៕
 
ពុទ្ធបរិស័ទចូលបច្ច័យព្រះសង្ឃ នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ។ រូបភាព៖ សែម ប្រាក់ដាវ
 
 

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ