កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ រយៈពេល៣ថ្ងៃ
  • ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ១២:៥៩ នាទី រសៀល
កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ រយៈពេល៣ថ្ងៃ

ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៣-៥ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែតុលា។
TTN-Free-Banner-In-Article-PC
បើតាមការព្យាកររបស់ក្រសួងធនធានទឹក ការវិវត្តន៍នៃព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) ទៅជាព្យុះសង្ឃរា បានកើតនៅសមុទ្រចិនខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ររបស់កម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៣-៥ តុលា។
 
ការព្យាករណ៍ដដែល បង្ហាញឱ្យឃើញថា ខេត្តនៅតំបន់វាលទំនាប មានដូចជា ខេត្តបន្ទាយមានជ័យ ស្វាយរៀង បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៦០ ភាគរយ។
 
ជាមួយគ្នានេះ បណ្តាខេត្តនៅតំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រ័តនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥ ភាគរយ។ 
 
ចំណែកឯនៅតំបន់មាត់សមុទ្រ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២០ភាគរយ។ រលកសមុទ្រមានកម្ពស់ចាប់ពី ០,៥០-១,២៥ម៉ែត្រ៕
 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ