ស្លាប់២៦នាក់ និងរបួស ៤១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ
  • ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ២:៥៩ នាទី រសៀល
ស្លាប់២៦នាក់ និងរបួស ៤១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ រយៈពេល២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី២ ខែតុលា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន២៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាល ៤១នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
TTN-Free-Banner-In-Article-PC
របាយការណ៍ខាងលើ បញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារអ្នកបើកបរមិនគោរពសិទ្ធិគ្នា ប្រជែងគ្នា មិនប្រកាន់ស្តាំ បើកបរដោយលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព បើកបរដោយផឹកគ្រឿងស្រវឹង និងបើកបរក្នុងស្ថានភាពងងុយ។ គ្រោះថ្នាក់​ចរ​ចរណ៍​ទាំង២៨លើក​នោះ បាន​បណ្តាល​ឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាល ៤១នាក់ ក្នុងនោះរួមមាន ល្មើសល្បឿនចំនួន ១០លើក,​មិនគោរពសិទ្ធិ៥លើក, មិនប្រកាន់ស្ដាំ ៥លើក, ប្រជែងគ្នា ៤លើក, បត់គ្រោះថ្នាក់ ៣លើក និងកត្តាយាន ១លើកផងដែរ៕ 
 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ