ខេត្តព្រះសីហនុ ទទួលបានទេសចរជាង ២២ម៉ឺននាក់ទៅកម្សាន្តរយៈពេល២ថ្ងៃនៃភ្ជុំបិណ្ឌ
  • ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៥:៣០ នាទី ល្ងាច
ខេត្តព្រះសីហនុ ទទួលបានទេសចរជាង ២២ម៉ឺននាក់ទៅកម្សាន្តរយៈពេល២ថ្ងៃនៃភ្ជុំបិណ្ឌ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ២២០ ៤៩៦នាក់បានទៅកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងថ្ងៃទី១-២ តុលា ឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាថ្ងៃទី២តុលា។
TTN-Free-Banner-In-Article-PC
បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរចំនួន ១០៣ ៧៥៦នាក់ ទៅកម្សាន្តតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍គោលដៅនានាក្នុងខេត្តព្រះសីហនុ។ ចំណែកឯថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ មានទេសចរទៅកម្សាន្តចំនួន ១១៦ ៧៤០នាក់ផងដែរ។ 
  

រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ

ជាមួយគ្នានេះ ទេសចរភាគច្រើនទៅកម្សាន្តនៅ កោះរ៉ុងសន្លឹម កោះសង្សារ និងកោះពស់ច្រើនជាងគេ។ លក្ខណៈពិសេសរបស់បណ្តាកោះក្នុងខេត្តនេះ គឺឆ្នេរខ្សាច់សក្បុស អមជាមួយនឹងទេសភាពព្រៃឈើលើកោះ និងធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរគ្រប់កន្លែងមកកម្សាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។
 
សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុ បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ៕ 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ