ភ្ញៀវទេសចរជាង១១ម៉ឺននាក់ទៅកម្សាន្តនៅខេត្តសៀមរាបក្នុងរយៈពេល២ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ
  • ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៣០ នាទី ល្ងាច
ភ្ញៀវទេសចរជាង១១ម៉ឺននាក់ទៅកម្សាន្តនៅខេត្តសៀមរាបក្នុងរយៈពេល២ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ថ្ងៃឈប់សម្រាក់ភ្ជុំបិណ្ឌនារយៈពេល២ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១១ម៉ឺននាក់ មកដើរកម្សាន្តក្នុងខេត្តសៀមរាប។ ទេសចរជាង១១ម៉ឺនាក់ កើនឡើងប្រមាណ ១៣ភាគរយ បើធៀបទៅឆ្នាំ២០២៣។
TTN-Free-Banner-In-Article-PC
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលពីថ្ងៃទី១ដល់ថ្ងៃទី២ ខែតុលា មានទេសចរសរុប ១១១ ៤៤៧នាក់ ក្នុងនោះមានទេសចរជាតិចំនួន ១០៦ ០០០នាក់ និងអន្តរជាតិចំនួន៥ ៤៤៧នាក់។ 
 
សូមជម្រាបថា តំបន់​ទេសចរណ៍​ទាក់ទាញ​នៃ​ខេត្តសៀមរាប សុទ្ធសឹង​តែមាន​លក្ខណៈ​ពិសេស ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​អាច​កម្សាន្ត​សប្បាយ​។ ខេត្តសៀមរាប មាន​ប្រាសាទ​ជាច្រើន ដែល​ប្រមូលផ្ដុំ​ដោយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​។ ជាមួយគ្នានេះ ខេត្តសៀមរាប ក៏មាន​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​សម្បូរបែប​ផងដែរ​៕
 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ