ឱកាសក្លាយមន្ត្រីកសិកម្មឃុំ មន្ត្រីរតនាគារ និងសិស្សមន្ត្រី​ភូមិន្ទរដ្ឋបាល តាមរយៈការប្រឡងប្រជែង
  • ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៩:១០ នាទី ព្រឹក
ឱកាសក្លាយមន្ត្រីកសិកម្មឃុំ មន្ត្រីរតនាគារ និងសិស្សមន្ត្រី​ភូមិន្ទរដ្ឋបាល តាមរយៈការប្រឡងប្រជែង
បេក្ខជនដែលបាន​ចូលរួមប្រឡងប្រជែងមុខតំណែងមន្ត្រីកសិកម្មឃុំ កាលពីឆ្នាំ២០២៣។ រូបថត ហ្វេសប៊ុក Hun Many

ការផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់សម្រាប់យុវជន យុវនារី ក្នុងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលបម្រើជាតិ និងប្រជាជនតាមរយៈការប្រកួតប្រជែង។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់បែបនេះក្នុងសេចក្តីជូនដំណឹងពីការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី និងសិស្សមន្ត្រីនៅក្រសួង ស្ថាប័នចំនួន៣។
TTN-Free-Banner-In-Article-PC
 
១០០០កន្លែងសម្រាប់ការប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីកសិកម្មឃុំក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ១០០កន្លែងសម្រាប់ក្របខណ្ឌមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង២៣០កន្លែងដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារ សាធារណៈ ក្នុងនោះ សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ ទី១៣ ចំនួន៥០កន្លែង។

តាមរយៈការបង្ហោះសេចក្តីជូនដំណឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា នេះជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់រដ្ឋាភិបាល អាណត្តិទី៧ តាមរយៈការប្រកួតប្រជែង ដោយអ្នកចេះគឺជាប់ដោយមោទន ហើយអ្នកធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត។
 
«សូមតាមដានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ លើគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងសូមជៀសវាងឱ្យឆ្ងាយពីជនទុច្ចរិតដែលអះអាង ធានា ឬក្លែងបន្លំបោកប្រាស់គ្រប់រូបភាពទាំងអស់»។ នេះជាការក្រើនរំលឹករបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕
 
 តំណភ្ជាប់សម្រាប់ការដាក់ពាក្យចូលរួមប្រកួតប្រជែង៖
-មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000
-មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01
-សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr
-សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf
 
 

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម