បងប្អូនបង្កើត៣នាក់ បើកសាលាគុនល្បុក្កតោ ដើម្បីថែរក្សាមរតកក្បាច់គុនដូនតាខ្មែរ
- ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៧:០៩ នាទី ល្ងាច

សៀមរាប៖ សាលាគុនល្បុក្កតោ ស្រីជ័យដំរីសាមពាន់ កំពុងសម្ងំបណ្ដុះបណ្ដាលថ្នាល និងយុវជនល្បុក្កតោ នៅក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប។ សាលាគុននេះ ត្រូវបានបង្កើតឡើងដោយបងប្អូនបង្កើត៣នាក់ ដែលជាអ្នកស្រលាញ់មរតកក្បាច់គុនដូនតាខ្មែរ។ ក្នុងនោះរួមមានលោក ពក អៀង , លោក ពក សំអេង និងលោក ពក ផល្លី។

ជាអ្នកស្រលាញ់ក្បាច់គុនបុរាណខ្មែរ ទាំង៣នាក់បងប្អូននេះ បានចូលរួមហ្វឹកហាត់គុនល្បុក្កតោ តាំងពីឆ្នាំ២០១២មក ដោយសម្រេចបានកម្រិតក្រមាខ្មៅ១ជាន់ មុនឈានមកបើកសាលាគុនល្បុក្កតោនេះ។ លោក ពក អៀង បានបញ្ជាក់ថា គោលបំណងនៃការបង្កើតសាលាគុននេះ ដើម្បីចូលរួមលើកស្ទួយ និងថែរក្សាមរតកក្បាច់គុនដូនតាខ្មែរ មិនឱ្យបាត់បង់។ ជាមួយគ្នានេះលោក ក៏មានគោលបំណងចង់យកក្បាច់គុនបុរាណខ្មែរមួយនេះ ទៅផ្សព្វផ្សាយដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅលើទឹកដីអង្គរ។ ជាពិសេសរុញក្បាច់គុនល្បុក្កតោ ឱ្យក្លាយជាគោលដៅទេសចរណ៍មួយ នៅក្នុងខេត្តសៀមរាប។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង រំដួល ចិត្រា នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ពក អៀង ម្ចាស់សាលាគុនល្បុក្កតោ ស្រីជ័យដំរីសាមពាន់ ដូចតទៅ៖
អ្នកសរសេរអត្ថបទ
រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញសរសេរព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយកការណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com