អង្គរវ៉ាយដ៍ឡាយហ្វ៍ អេនអឹឃ្វារៀម លើសពីការទស្សនាសត្វ
- ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១:២៩ នាទី រសៀល

រូបភាពពី Angkor Wildlife and Aquarium។
សៀមរាប៖ លើសពីជាការកន្លែងដាក់ទស្សនាសត្វព្រៃ និងពពួកត្រី អង្គរវ៉ាយដ៍ឡាយហ្វ៍ អេនអឹឃ្វារៀម (Angkor Wildlife and Aquarium) ជាកន្លែងអភិរក្ស និងសង្គ្រោះសត្វដំបូងគេក្នុងខេត្តសៀមរាប។ មិនមែនជាសួនសត្វដែលទិញសត្វមកចិញ្ចឹម និងប្រើប្រាស់ហិង្សា បង្វឹកសត្វឱ្យសម្ដែងឡើយ។ ផ្ទុយទៅវិញ ជាទីជម្រកដ៏កក់ក្ដៅ សម្រាប់សត្វដែលធ្លាប់ត្រូវ បានគេជួញដូរ និងជាមន្ទីរពេទ្យសង្គ្រោះព្យាបាលសត្វ ដែលត្រូវបានជាប់អន្ទាក់ ឬត្រូវបានគេប្រមាញ់ជាដើម។ មានទីតាំងក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីក្រុងសៀមរាប Angkor Wildlife and Aquarium ជាជម្រកសត្វចម្រុះជាច្រើនប្រភេទ រាប់ចាប់ពីត្រីទឹកសាបក្នុងប្រទេសកម្ពុជា, ត្រីទឹកសាបពីព្រៃអាម៉ាហ្សូន, ត្រីសមុទ្រ, សត្វល្មូន និងសត្វព្រៃដទៃទៀត។ លើសពីការទស្សនា សាធារណជន ដែលទៅទីនេះ អាចស្វែងយល់ពីរឿងរ៉ាវសត្វទាំងនោះ មុនពួកគេជួយសង្គ្រោះ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖

រូបភាពពី Angkor Wildlife and Aquarium។

រូបភាពពី Angkor Wildlife and Aquarium។
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: