ឆា ចាន់ដេង ហាត់គុនខ្មែរ ក្នុងបំណងលើកស្ទួយស្រ្តីក្នុងវិស័យកីឡា
  • ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ឆា ចាន់ដេង ហាត់គុនខ្មែរ ក្នុងបំណងលើកស្ទួយស្រ្តីក្នុងវិស័យកីឡា

ភ្នំពេញ៖ ស្រ្តីកម្ពុជាក្នុងវិស័យកីឡា នៅតែមានសមាសភាពតិចតួចនៅឡើយ។ កត្តាមួយនេះ បានជំរុញចិត្ត កញ្ញា ឆា ចាន់ដេង ចូលហាត់គុនខ្មែរ ទោះដឹងថាមានឧបសគ្គ និងភាពលំបាកយ៉ាងណាដ៏ដោយ។ មានបទពិសោធន៍ចាស់វស្សាក្នុងវិស័យកីឡាគុនខ្មែររូបនេះ អះអាងថា ការជ្រើសរើសការហាត់កីឡាប្រដាល់ ឬគុនខ្មែរ ដែលត្រូវប្រើកម្លាំង និងថាមពលខ្លាំង ព្រោះចង់លើកស្ទួយស្រី្តក្នុងវិស័យកីឡា។
TTN-Free-Banner-In-Article-PC
 
កញ្ញា ឆា ចាន់ដេង បានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ។ កីឡាការិនីរូបនេះ ជឿថា ចំនួនកីឡាករ-កីឡាការិនី នឹងកើនឡើងទៀត។ តាមរយៈវិស័យនេះ ចាន់ដេង ចង់ផ្តាំទៅស្ត្រីៗកម្ពុជាកុំឱ្យខ្លាចនឹងភាពលំបាកសម្រាប់វិស័យកីឡាមួយនេះ។ ជាមួយគ្នានេះ កីឡាការិនីវ័យ២៣ឆ្នាំរូបនេះ  បានស្នើដល់ស្ត្រីៗកម្ពុជាកុំមានការខ្មាសអៀន និងចូលរួមជាមួយកីឡាប្រដាល់កាន់តែច្រើន ដើម្បីលើកស្ទួយស្រ្ដីក្នុងវិស័យកីឡា។ 
 
សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូកិច្ចសម្ភាសដូចតទៅ៖
 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ