លោកស្រី យស ថានារី ជាអ្នកតំណាងរាស្ត្រកំពង់ធំ ជំនួសលោក ជា ចាន់តូ
- ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:៥៦ នាទី ព្រឹក

លោកស្រី យស ថានារី ត្រូវបានផ្តល់សុពលភាពជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជំនួសលោក ជា ចាន់តូ។ រូបថត រដ្ឋសភា
រដ្ឋសភា នាម័យប្រជុំលើកទី៣របស់ខ្លួនក្រោមអធិបតីភាពសម្តេច ឃួន សុដារី នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោកស្រី យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសលោក ជា ចាន់តូ ដែលបានទទួលមរណភាព។

លោកស្រី យស ថានារី កើតនៅឆ្នាំ១៩៥៤ ជាអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដោយអ្នកស្រីបានឈរឈ្មោះជាបេក្ខជនបម្រុងនៃគណបក្សប្រជាជនកម្ពុជានាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣។
លោកស្រី យស ថានារី ក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំជំនួសលោក ជា ចាន់តូ។ លោក ជា ចាន់តូ ដែលមានឋានៈជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ផងដែរនោះ បានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី២៥ ខែតុលា។
ក្រោយសច្ចាប្រណិធានចូលកាន់តំណែង លោកស្រី យស ថានារី នឹងក្លាយជាអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលខេត្តកំពង់ធំ រួមជាមួយលោក សួស យ៉ារ៉ា, លោក ឃីង នុភាព, លោក វាសនា, លោក ថា យ៉ាវ ពីគណបក្សប្រជាជនកម្ពុជាដូចគ្នា និង លោក នាង ចាន់ណាក់ ពីគណបក្សហ៊្វុនស៊ិនប៉ិច៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com