ពលរដ្ឋជាច្រើន នាំគ្នាមកមើលការប្រណាំងទូក ក្រោមកម្តៅជាង៣០អង្សារ
- ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១១:៤៥ នាទី ព្រឹក

ភ្នំពេញ៖ ទោះបីធាតុអាកាសក្ដៅ ក៏ពលរដ្ឋជាច្រើនកុះករ សុខចិត្តបាំងឆ័ត្រ ពាក់មួក ដើម្បីមើលការប្រណាំងទូក ង ក្នុងព្រះរាជពិធីបុណ្យអុំទុក ដែលធ្វើឡើងនៅម្តុំមាត់ទន្លេ រាជធានីភ្នំពេញ។ នេះ ជាថ្ងៃចុងក្រោយនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូមជម្រាបថា ព្រះពិធីបុណ្យអុំទូក ឆ្នាំនេះ គឺមានទូក សរុប ៣៤៧ ចូលរួមប្រណាំងប្រជែងរយ:ពេល៣ថ្ងៃ នៅរាជភ្នំពេញ។ ក្នុងនោះ មានទូកប្រកួតបីប្រភេទ គឺទូកអន្តរជាតិ ទូកអុំប្រពៃណី និងទូកចែវ ដែលមានទាំងបុរសនិងនារី ៕








អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ