ឯកអគ្គរដ្ឋទូតអង់គ្លេស៖ ស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នាល្អប្រសើរ
- ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១១:៣៩ នាទី ព្រឹក

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា Dominic Williams មើលឃើញពីវប្បធម៌អធ្យាស្រ័យគ្នារបស់ប្រជាជនកម្ពុជា ដែលធ្វើឲ្យស្ថានភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាមានភាពល្អប្រសើរ។ ប៉ុន្តែ រូបលោក សង្កេតឃើញថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅតែទទួលបានការរើសអើង និងមិនទាន់មានការគាំពារពេញលេញនៅឡើយទេ។ រីឯនៅនៅចក្រភពអង់គ្លេសវិញ លោក Williams បានបង្ហាញថា សមភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាមិនមាន ១០០ភាគរយនោះទេ បើទោះបីជាពួកគេអាចរៀបការដោយស្របច្បាប់ក៏ដោយ។ «នៅចក្រភពអង់គ្លេស មនុស្សដែលស្រឡាញ់ភេទដូចគ្នា រៀបការជាមួយគ្នាបាន ដូច្នេះពួកគេមានសិទ្ធិពេញលេញដូចគ្នាលើអាពាហ៍ពិពាហ៍ ដែលជាជំហានឆ្ពោះទៅមុខដ៏ធំ។ ប៉ុន្តែនៅតែមានរឿងដែលយើងត្រូវកែលម្អ។» លោក Williams បានលើកឡើង៕

© រក្សាសិទ្ធិដោយ thmeythmey.com