កម្ពុជា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ រយៈពេល៣ថ្ងៃ
- ថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១០:០៩ នាទី ព្រឹក

ភ្នំពេញ៖ កម្ពុជា ទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន សម្ពាធទាបពីចិនខាងត្បូង និងឈូងសមុទ្រថៃ។ ស្ថានភាពបែបនេះ តាមបណ្ដាខេត្តមួយចំនួន នឹងមានភ្លៀង កម្រិតខ្សាយទៅបង្គួរ លាយឡំខ្យល់បក់ ចាប់ពីថ្ងៃទី៧-៩ ខែធ្នូ។

បើតាមការព្យាកររបស់ក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី១០ភាគរយ។
ខេត្តនៅតំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី ៥ភាគរយ។ ជាមួយគ្នានេះ ខ្យល់បក់មកពីទិសឦសាន និងបូព៌ា មានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។
ចំណែកខេត្តតំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើ ផ្ទៃដី១០ភាគរយ។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៣,៥ម៉ែត្រវិនាទី ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: