លោក ហ៊ុន ម៉ានី៖ តើលោកអ្នកមានអ្វីចង់សាទរកម្ពុជានៅមុខព្រះបរមរាជវាំងនាថ្ងៃឆ្លងឆ្នាំ?
- ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៥:៣៩ នាទី ល្ងាច

បើសិនជាលោកអ្នកចង់និយាយ និងចង់បង្ហាញ ការអបអរ សាទរកម្ពុជា សូមត្រៀមខ្លួនចូលរួមក្នុង ព្រឹត្តិការណ៍ ដ៏ ធំនៅ មុខព្រះបរមរាជវាំង ចាប់ពីរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤នេះ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» គឺជាព្រឹត្តិការណ៍ជួបជុំមហាគ្រួសារខ្មែរ ថ្មីមួយទៀត ដែល ត្រូវ បានរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសាកល។

លោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាបានពន្យល់នៅក្នុងបទសម្ភាសជាមួយ សារព័ត៌មាន ថ្មីៗថា «សាទរកម្ពុជា» គឺជាវេទិកា និងពេលវេលារីករាយមួយដែលសហភាព សហព័ន្ធយុវជន កម្ពុជាបង្កើត ឡើងដើម្បីអនុញ្ញាតឱ្យពលរដ្ឋ ខ្មែរបានបង្ហាញអារម្មណ៍វិជ្ជមាន អារម្មណ៍សប្បាយរីករាយ អារម្មណ៍ ដែល មើល ឃើញកម្ពុជាក្នុងទិដ្ឋភាពវិជ្ជមានជាដើម។
ក្បួនព្យុះហយាត្រា ការសម្តែងទីងមោង យក្ស និងសកម្មភាពសិល្បៈជាច្រើនទម្រង់ នឹងត្រូវបាន សម្ដែង បង្ហាញ ចាប់ពីរសៀល ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់ពេលវេលានៃការរាប់ថយក្រោយ ឆ្លងឆ្នាំតែម្ដង។
សូមលោកអ្នកទស្សនាបទសម្ភាសរវាង លោក លាង ដឺលុចអ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានថ្មីៗ និងលោក ហ៊ុន ម៉ានីដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com