រឿង«ព្រះចន្ទគោរព» ក្នុងទម្រង់ល្ខោនអាប៉េវាំង ត្រូវបានយកមកសម្តែងជាថ្មី នៅផ្សារទំនើប
- ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១១:៣៤ នាទី ព្រឹក

ភ្នំពេញ៖ រឿង«ព្រះចន្ទគោរព» ក្នុងទម្រង់ល្ខោនអាប៉េវាំង ត្រូវបានលើកយកមកសម្តែងម្តងទៀតនៅផ្សារទំនើបអ៊ីអន៣ កាលពីថ្ងៃទី២២ ខែធ្នូ។ ការសម្តែង ល្ខោនអាប៉េវាំង មួយនេះ ទទួលបានប្រជាប្រិយភាពខ្លាំង កាលពីបុណ្យអុំទូកកន្លងទៅ ដែលមានតួទេវតាត្លុក សម្ដែងដោយនិស្សិត មុំ វណ្ណដាវីន ដ៏ទាក់ទាញ។ និស្សិត មុំ វណ្ណដាវីន បានបន្តសម្តែងជាតួទេវតាត្លុកដដែល នាការសម្តែង ផ្សារទំនើបអ៊ីអន៣ នាថ្ងៃទី២២ ខែធ្នូ។

ល្ខោនអាប៉េ មានពីប្រភេទគឺល្ខោនអាប៉េក្នុងវាំង និងល្ខោនអាប៉េជនបទ។ មតិពីគ្រូចាស់ៗ ក្នុងវាំង ល្ខោនអាប៉េក្នុងវាំង គឺជាខ្នែងតូចមួយ របស់របាំព្រះរាជទ្រព្យ ដែលគេហៅថាអាប៉េ ឬ យីកេសាស្ត្រ ដោយតួសម្ដែងសុទ្ធតែស្រីៗ។ តន្ត្រីដែលលេងកំដរការសម្ដែង គឺវង់ភ្លេងពិណពាទ្យ។
ចំណែកមតិទី២ ពីគ្រូចាស់ៗក្រៅវាំង ជាពិសេសអ្នកគ្រូម៉ែម៉ឺន ដែលជាគ្រូរបាំ និងជាតួកុន ក្នុងទសវត្សរ៍៦០ដ៏ល្បីល្បាញផងនោះ បានបញ្ជាក់ថា ល្ខោនអាប៉េ ជាល្ខោនជនបទ មានទម្រង់ជាល្ខោនច្រៀងរាំ និងនិយាយផង ដែលអ្នកសម្ដែងសុទ្ធតែប្រុសៗទាំងអស់ ទោះជាតួស្រី ក៏យកប្រុសទៅសម្ដែងដែរ (យកប្រុសតែងតួជាស្រី)។
សូមអញ្ជើញលោកអ្នកនាងវីដេអូនៃការសម្តែងរបស់សិល្បករ មុំ វណ្ណដាវីន ដូចតទៅ៖




អ្នកសរសេរអត្ថបទ
លោក តុប វណ្ណារ៉ា (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ