ព្រឹទ្ធាចារ្យ ម៉ាន់ ម៉ែន គ្រូវង់ភ្លេងការបុរាណ ភ្លេងអារក្ស ទទួលមរណភាពក្នុងអាយុ៧៥ឆ្នាំ
  • ថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ​​ ម៉ោង ១០:១៨ នាទី ព្រឹក
ព្រឹទ្ធាចារ្យ ម៉ាន់ ម៉ែន គ្រូវង់ភ្លេងការបុរាណ ភ្លេងអារក្ស ទទួលមរណភាពក្នុងអាយុ៧៥ឆ្នាំ

ព្រឹទ្ធាចារ្យ ម៉ាន់ ម៉ែន សិល្បករតន្ត្រីបុរាណ ដែលបង្រៀនវង់ភ្លេងការបុរាណ ភ្លេងអារក្ស នៅវត្តមរាជបូណ៌ ខេត្តសៀមរាប បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ក្នុងអាយុ៧៥ឆ្នាំ ដោយរោគាពាធ។ ក្នុងសាររំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារសព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកមរណភាពព្រឹទ្ធាចារ្យ ម៉ាន់ ម៉ែន ដូចជាការបាត់បង់ធនធានមានតម្លៃក្នុងវិស័យសិល្បៈបុរាណខ្មែរ។
TTN-Free-Banner-In-Article-PC
 
«ព្រឹទ្ធាចារ្យ បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បង្ហាត់បង្រៀនដល់សិស្សានុសិស្សជំនាន់ក្រោយ ជាពិសេសភ្លេងការបុរាណ ភ្លេងអារក្សជាដើម»។ នេះជាការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា ក្នុងលិខិតរំលែកទុក្ខកាលពីថ្ងៃទី៣០ ខែធ្នូ។
 
 
តាមប្រវត្តិរូបដែលចងក្រងដោយអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ព្រឹទ្ធាចារ្យ ម៉ាន់ ម៉ែន លោកប្រសូតនៅឆ្នាំ ១៩៤៩ ក្នុងខត្តសៀមរាប។ លោកចាប់ផ្តើមរៀនឧបករណ៍តន្ត្រីពីឳពុករបស់លោកនៅអាយុ១៥ ឆ្នាំ។ 
 
នាឆ្នាំ ១៩៦០ ក្រៅពីការសម្តែងលោកក៏បានបង្ហាត់បង្រៀនតន្រ្តីផងដែរ ប៉ុន្តែជំនាញនេះ បានកប់ចោលនាសម័យខ្មែរក្រហម ដោយលោកបង្ខំចិត្តធ្វើជាអ្នកដឹកជញ្ជូនស្រូវវិញ។ ឈានដល់ឆ្នាំ១៩៩៨ ព្រឹទ្ធាចារ្យ ត្រូវបានសម្តេចសង្ឃ ពិន សែម អញ្ជើញឱ្យបង្រៀនវង់ភ្លេងការបុរាណនៅក្នុងវត្តរាជបូណ៌ហើយបន្ទាប់មកលោកក៏បានចូលជាព្រឹទ្ធាចារ្យរបស់អង្គការសិល្បៈខ្មែរអមតៈ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម