អគារព្រះវិហារគ្រិស្តមួយកន្លែង សង់អំឡុងទសវត្សរ៍ឆ្នាំ​១៩១០ ត្រូវបានពលរដ្ឋ​បែងចែកគ្នា​រស់​នៅ
  • ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
អគារព្រះវិហារគ្រិស្តមួយកន្លែង សង់អំឡុងទសវត្សរ៍ឆ្នាំ​១៩១០ ត្រូវបានពលរដ្ឋ​បែងចែកគ្នា​រស់​នៅ

ភ្នំពេញ ៖ នៅ​កណ្ដាល​ទីក្រុង​ភ្នំ​ពេញ មាន​អគារ​បុរាណ​មួយ​ចំនួនដែល​អ្នកភ្នំពេញ​មិន​សូវ​ស្គាល់ ប៉ុន្មាន​ទេ។ ​ស្ថិតនៅក្បែរ​មាត់​ទន្លេ​សាប នៅ​ចន្លោះ​ស្ពាន​ជ្រោយចង្វារ និង​រង្វង់​មូល​វត្ត​ភ្នំ មានវិហារសាសនា​ព្រះ​គ្រិស្ត និកាយ​កាតូលិកមួយ ​ដែល​ត្រូវបាន​សាងសង់ឡើង​នា​ទសវត្សរ៍​១៩១០។ កាល​ពី​មុន​រំដោះពីរបប​ខ្មែរ​ក្រហមវិហារ​នេះ​មាន​ដី​ធ្លីជុំវិញ ដែល​​ធ្វើ​ឱ្យ​មើល​វា​ឃើញ​ពី​ឆ្ងាយ។ កាលពី​ពេល​មុន វា​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​អារាមបព្វជិតា​ក្រុម​គ្រួសារ​ឧបការគុណ។ ក៏​ប៉ុន្តែ​ដោយសារដូន​ជី​​ទាំង​អស់ បាន​ចាកចេញ​ពី​ប្រទេស ត្រឹម​ឆ្នាំ​១៩៧៥ ​ប្រជាជន​​៦គ្រួសារ ​បាន​យក​វិហារ​សាសនា​ព្រះយេស៊ូ​នេះ បែងចែក​ធ្វើ​ជា​គេហដ្ឋាន​វិញ។ លើស​ពី​នេះ​ទៅ​ទៀត ពលរដ្ឋ​​ជិត​១៥​គ្រួសារ​ទៀត​ បាន​សាងសង់ផ្ទះ​ជាប់​វិហារ ដែល​ធ្វើ​ឱ្យ​ពិបាកឃើញ​វា​ណាស់។ ខាង​ក្នុង​គេ​បាន​កែ​ច្នៃ​អស់​រលីង​ហើយ។ ខាង​ក្រៅ​វិញ នៅ​សល់ក្បាច់​​​ និងថ្ម​ឈើឆ្កាង​នៅ​កំពូល​​​ដំបូល។ អ្វី​ដែល​គេ​មិន​សូវ​បាន​ប៉ះពាល់ ​គឺជាផ្នែក​ខាង​លើ។ ទោះបី​ជា​គេ​មិន​ថែរក្សា​វាក៏ដោយ ផ្នែក​ខាង​លើ​នៅ​តែមានស្ថាបនា ដែល​ស្រួល​យល់​ថា តាមពិត​អគារ​នេះ​ជា​ព្រះវិហារ​មួយខ្នង។
TTN-Free-Banner-In-Article-PC
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖

 
បព្វជិតា អាន លូស៊ី ង្វៀន ​គាមង៉ា បាន​បញ្ជាក់សារព័ត៌មានឌីជីថលថ្មីៗ​​ថា​ កាល​ពី​​ចាប់ផ្ដើម​សង្គ្រាម​ស៊ីវិល ឆ្នាំ​១៩៧០ គាត់​រស់នៅ​ក្នុង​វត្ត​អារាម​នៃ​វិហារ​នេះ។ ពេល​នោះ​ ព្រះវិហារនេះ​គ្រាន់​តែ​ជា​អាគារ​មួយ ក្នុង​ចំណោម​ច្រើន​នៅ​ក្នុងវត្ត។ លោក​យាយ​រំឭក​ប្រាប់​ថា ក៏​មាន​ផ្ទះ​រស់​នៅ​របស់​ដូនជី​ផង ទាំង​មណ្ឌល​កូន​កំព្រា​ផង ទាំង​​មន្ទីសម្រាក​ព្យាបាលផង ទាំង​សាលា​មត្តេយ្យ និង​សាលារៀន​បឋម​សិក្សាផង ទាំងអនុវិទ្យាល័យ និងវិទ្យាល័យសម្រាប់​សិស្ស​ស្រី​ផង ទាំង​កន្លែង​បញ្ចុះ​សព​ផង។ ដី​ធ្លី​ដ៏​ធំ​ណាស់នេះ មាន​ព្រំប្រទល់​ខាង​ជើងមាន​​ស្ពាន​ជ្រោយចង្វារ ខាង​កើត​មាន​​ទន្លេ​សាប ខាង​ត្បូង​មានវត្តព្រះពុទ្ធឃោសាចារ្យទួលតាហោ ហើយ​ខាងលិច​មានផ្លូវនៃ​ប្រទេស​បារាំង និង​ស្តូប​រូបពីរ។ អំឡុង​ជំនាន់​ លន់ នល់ ក្រុម​គ្រួសារ​ឧបការគុណ​ បាន​ទទួល​ជន​ភៀសខ្លួនរាប់​ពាន់​អ្នក ស្នាក់​នៅ​ក្នុង​វិហារ​ក៏មាន​។ ដោយ​ឡែក​នា​ពេល​ដែល​ក្រុមដូនជី​ ត្រលប់​ទៅ​វត្ត​អារាមរបស់​ខ្លួន​វិញ​ ឆ្នាំ​១៩៩៣ ដោយ​សារមនុស្សមួយ​ចំនួនកំពុង​តែ​រស់នៅ​ទីនោះ ពួកគាត់​បាន​ទិញ​ដីធ្លី​ថ្មីវិញ ក្នុង​តំបន់​ព្រៃមួយ នៅ​ខណ្ឌ​មានជ័យ។
 
នាពេល​បច្ចុប្បន្ន ដី​ធ្លី​នេះ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ១០០ខ្នង​ខាង​ត្បូង និង​សាលារៀន​វត្ត​ភ្នំ​ខាង​ជើង។ ព្រះ​វិហារ​របស់​បព្វជិតា​ឧបការគុណ ស្ថិត​នៅផ្លូវ៧៨ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ជិត​ផ្លូវមាត់​ទន្លេ (វិថី សីសុវត្ថិ)៕
 
អត្ថបទទាក់ទង




អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

នាយយ៉ាន