លោក ឃុន វណ្ណៈ មានមោទកភាពដែលបានរក្សាទុកឆ្នាំង ផ្តិល ជើងពាន និងស្លាបព្រាពីសតវត្សទី២០
- ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

ភ្នំពេញ៖ លោក ឃុន វណ្ណៈ បានបង្កើត Art home។ មិនមែនជាហាងទេ ហើយមិនមែនជាសារមន្ទីរដែរ តែគឺជាផ្ទះដែលគាត់រស់នៅ។ Art home នេះស្ថិតក្នុងអគារ៥ជាន់ដ៏ចាស់មួយ ប៉ុន្តែគាត់បានតុបតែងផ្ទះមួយនេះ បានយ៉ាងស្អាតខ្លាំងណាស់។ វាពេញដោយរូបថត រូបវិចិត្រ រូបចម្លាក់ និងវត្ថុបុរាណ ក្នុងនោះមាន ភាជនៈ គ្រឿងអលង្ការ ចម្លាក់ឈើ និងវត្ថុផ្សេងធ្វើអំពីឈើផងដែរ។ លោក វណ្ណៈ មានមោទកភាព ដែលបានរក្សាទុកនូវឆ្នាំង ៥គ្រឿង ផ្តិល ៣គ្រឿង ជើងពាន ៤គ្រឿង និងស្លាបព្រា ១គ្រឿង ធ្វើអំពីលោហធាតុដូចជាដែក ស្ពាន់ និងប្រាក់ ពីសតវត្សទី២០។ ភាជនៈសម័យមុន ធ្វើអំពីដីឥដ្ឋចំអិន ឈើ លោហធាតុ និងកែវមិនថ្លា។ សម័យឥឡូវនេះ នៅតែផលិតភាជនៈធ្វើអំពីដីឥដ្ឋ ក៏ប៉ុន្តែភាគច្រើនធ្វើអំពីសេរ៉ាមិច ជ័រ ក្រដាសកាតុង ឬប្លាស្ទិក។

សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
ឆ្នាំងអ៊ុត ត្រូវបានបង្កើតមុនគេបង្អស់នៅស្រុកចិន កាលពីប្រហែល ២០០០ឆ្នាំមុន។ ពេលនោះ គ្រាន់តែជាដែកមួយផ្ទាំង ជាមួយដងមួយដើម្បីកាន់បណ្ណោះ។ គេប្រើវាដោយដាក់វាក្នុងភ្លើងជាមុនសិន ដើម្បីវាក្ដៅ។ ដើមសតវត្សទី១៩ ជនជាតិអឺរ៉ុប បង្កើតឆ្នាំងអ៊ុត ដែលដាក់ធ្យូងខាងក្នុង ដែលឆ្នាំងអ៊ុតប្រភេទនេះ មានតាំងនៅហាងកាហ្វេ TEMPLE។ ឆ្នាំងអ៊ុតបែបនេះនិយមប្រើរហូតដល់ពាក់កណ្ដាលសតវត្សទី២០។ បន្ទាប់មក គេបែរទៅប្រើឆ្នាំងអ៊ុតអគ្គិសនីវិញ រហូតដល់សព្វថ្ងៃនេះ។ ឆ្នាំងអ៊ុតអគ្គិសនី ត្រូវបានបង្កើតចុងសតវត្សទី១៩។ សម័យឥឡូវនេះ ឆ្នាំងអ៊ុត ប្រើចំហាយទឹកក្ដៅ ហើយក៏មានឆ្នាំងអ៊ុតឥតខ្សែដែរ។
លោក ឃុន វណ្ណៈ ជាសិល្បករថតរូប។ Art home ស្ថិតនៅជាន់ទី៣ នៃអគារលេខ១៥៧ ផ្លូវ៩៣ សង្កាត់មនោរម ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ភ្ញៀវអាចទស្សនាបានរៀងរាល់ថ្ងៃដោយណាត់មុន : ០៧៧ ២១ ២១ ៧៣ (Telegram WhatsApp) [email protected] ។ ក៏អាចជជែកគ្នាបានអំពីសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រ។ ក៏អាចទិញរូបថត និងរូបវិចិត្របាន។ ក៏អាចទទួលទានបានដែរ : ថ្ងៃត្រង់ម៉ោង១១កន្លះ ពេលល្ងាចម៉ោង៦កន្លះ។ រាល់ថ្ងៃអាទិត្យអាចទស្សនា Art home បានដោយសេរី ពីម៉ោង២រសៀល ដល់ម៉ោង៧ល្ងាច៕
អត្ថបទទាក់ទង





អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com